ទីបំផុត តុលាការក្រុងភ្នំពេញ បានសម្រេចចោទប្រកាន់ និងឃុំខ្លួនយុវជន២នាក់ ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍។ ជនសង្ស័យឈ្មោះ សួង នាគព័ន្ធ ត្រូវបានចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា នៅគ្រាដែលពួកគេ បានចែកខិតប័ណ្ណ ដែលសមត្ថកិច្ចចាត់ទុកថាជារឿងញុះញង់ ពាក់ព័ន្ធនឹងឃាតកម្ម លោកកែម ឡី។
ដោយឡែក ជនសង្ស័យឈ្មោះ គង់ រ៉ៃយ៉ា បានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី០៩ ខែកក្កដា បន្ទាប់ពីបានបោះពុម្ពទ្រឹស្ដីរបស់លោកកែម ឡី នៅលើអាវយឺតព័ណ៌ខ្មៅ និងស ដែលសមត្ថកិច្ចសង្ស័យថា មានខ្លឹមសារញុះញង់ឲ្យមានកំហឹងឈឺចាប់ ដើម្បីបំផុសបំផុលដោយភ្ជាប់នឹងថ្ងៃមរណភាពលោកកែម ឡី។
លោកយ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសម្តែងការសោកស្តាយ ចំពោះចំណាត់ការរបស់តុលាការលើយុវជនទាំង២រូបនេះ។ លោកយ៉េង វីរៈ បញ្ជាក់ថា កន្លងមក លោកនាយករដ្ឋមន្ត្រី ធ្លាប់បានចាត់តំណាងឲ្យនាំយកថវិកា ទៅចូលបុណ្យសពលោកកែម ឡី បង្ហាញពីការគោរព ដល់លោកកែម ឡី។ ចុះហេតុអ្វី បានជាក្រុមយុវជន ដែលយកឃ្លាពាក្យពេជន៍សម្តី លោកកែម ឡី មកបោះពុម្ភលើអាវ បែរជាត្រូវចោទប្រកាន់ពីបទញុះញង់ទៅវិញ? យ៉ាងណាសូមស្តាប់កិច្ចសម្ភាសន៍រវាងសៅ វិសាល ជាមួយលោកយ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
សំឡេង