​​លោក​ផៃ ស៊ី​ផាន​​ថា​​បញ្ហា​EBA​របស់​សហភាព​អឺរ៉ុប​​​បាន​ក្លាយទៅជា​ស្រមោល​​​

12-07-2019 4:13 pm 1178

​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​ពី​ទិដ្ឋភាព​នៃ​ទស្សនកិច្ច​នៅ​អឺរ៉ុប ដែល​លោក​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ប្រជាជាតិ EU ហើយ​អ្វីដែល​គេ​បាន​លើក​នោះ គឺ​កិច្ចសហប្រតិបត្តិកា​រណ៍​ពាណិជ្ជកម្ម​តែប៉ុណ្ណោះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។ លោក ផៃ ស៊ី​ផាន បាន​អះអាងថា បញ្ហា EBA បាន​ក្លាយជា​ស្រមោល​ទៅហើយ​។ បាន​ក្លាយជា​ទៅជា​ស្រមោល ត្រូវបាន​លោក​ប្រាប់​វិទ្យុ​វាយោ​ថា គឺ​ដោយសារតែ​ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប មិន​លើក​បញ្ហា EBA ក្នុងជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​…………

សំឡេង​៖

​សូមបញ្ជាក់ថា សហភាព​អឺរ៉ុប បាន​ព្រមាន​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA លើកលែងតែ​អាវុធ ប្រសិនបើ​រាជរដ្ឋាភិបាល​កម្ពុជា មិន​គោរព​សិទ្ធិមនុស្ស មិន​ព្រម​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​មិន​ព្រមឱ្យ​គណបក្សប្រឆាំង​ដំណើការ​ឡើងវិញ​។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​វិញ ចាត់ការ​ទាម​របស់​ស​ហ​ភាព​អឺរ៉ុប គឺជា​ការជ្រាតជ្រែក​កិច្ចផ្ទៃក្នុង​របស់​កម្ពុជា ដោយ​រដ្ឋាភិបាល​មិនអាច​ទទួលយក​បានឡើយ​៕

 ពាក្យគន្លឹះ  លោកផៃស៊ីផានបញ្ហាEBA

ព័ត៌មានផ្សេងទៀត