​ក្រសួងមហាផ្ទៃ​​លុបឈ្មោះ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​​ជាង​៣០​ចេញពី​បញ្ជី​​

12-07-2019 2:53 pm 454

​ក្រសួងមហាផ្ទៃ​សម្រេច​លុបឈ្មោះ ក្រុមហ៊ុន​ផ្ដល់​សេវា​សន្តិសុខ​ឯកជន ចំនួន​៣៣​ក្រុមហ៊ុន បន្ទាប់ពី​ក្រុមហ៊ុន​ទាំងនោះ​បានប្រកាស​ក្ស័យធន និង​ពុំមាន​សកម្មភាព​សេវាកម្ម​។ នេះ​បើតាម​លិខិត​របស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ដែល​បញ្ជូនទៅ​ក្រសួង​ពាណិជ្ជកម្ម​។ 

​នៅក្នុង​ល​ខិត​ដដែល​បញ្ជាក់ថា «​ក្រសួងមហាផ្ទៃ បាន​ពិនិត្យ ស្រាវជ្រាវ​លើ​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន​ចំនួន ៣៣​ក្រុមហ៊ុន ដែល​បង្កើត​ភ្នាក់ងារ​សន្ដិសុខ ឯកជន​ធ្វើ​សេវាកម្ម ប៉ុន្ដែ​ត្រូវ​បានប្រកាស​ក្ស័យធន និង​ពុំមាន​សកម្មភាព​ធ្វើ​សេវាកម្ម ដែល​មិន​ស្របតាម​គោលបំណង នៃ​មាត្រា​១ ក្នុង​អនុក្រឹត្យ​លេខ​២៨៩ អនក្រ​.​បក ស្ដីពី​ការគ្រប់គ្រង​សន្ដិសុខ​ឯកជន​។ ហេតុនេះ​ក្រសួងមហាផ្ទៃ ត្រូវ​លុបឈ្មោះ​ចេញពី​ការអនុញ្ញាតឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន ចំនួន​៣៣​ក្រុមហ៊ុន​»៕

 


ព័ត៌មានផ្សេងទៀត