បរិមាណ​កាហ្វេ​អ៊ី​ន​ច្រើន ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​កូន​កើតមុន​ខែនិងរ​លូត​កូន​

12-07-2019 12:46 pm 131

​ស្ត្រី​ដែល​កំពុង​ពរ​ពោះ​កូន ចង់​ជួយ​ដល់​សុខភាព​ទារក​ក្នុង​ផ្ទៃ គួរ​ចៀសវាង​ទទួលទាន ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​។ ការ​ទទួលទាន​បរិមាណ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ហួសហេតុ ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង ទារក​មាន​ទម្ងន់​ស្រាល ,​ទារក​កើត​មិន​គ្រប់​ខែ​និង​ការ​រលូត​កូន​។ ដូច្នេះ មាន​សារសំខាន់​ណាស់ ដើម្បី​គ្រប់គ្រង​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​។ ការ​ហ្វេ​មួយ​ពែង ឬ​តែមួយ​ពែង​ក្នុង​មួយថ្ងៃ គឺជា​ការសម្រេចចិត្ត​ដ៏​មាន​សុវត្ថិភាព ប៉ុន្តែ​ត្រូវតែ​ប្រាកដថា តែ​ឬ​កាហ្វេ​មួយ​ពែង​នោះ មាន​ចំណុះ​ក្រោម​២០០​មី​លី​ក្រាម​។ អ្នក​ម្តាយ​គួរ​ចងចាំ​ថា តែ​បៃតង​និង​សូ​ដា​ក៏មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ដែរ​។ យ៉ាងណាក៏ដោយ ការជ្រើសរើស​យក​ភេសជ្ជ​ដែល​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​មក​ទទួលទាន​ល្អ​ជាង​។ សរុបមក អ្នក​ម្តាយ​គួរតែ​ទទួលទាន​ទឹក​ធម្មតា និង​ទឹក​ផ្លែឈើ​ស្រស់ ជា​ជម្រើស​ល្អ​បំផុត​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត