រដ្ឋា​ភិបាល​​ព្រមាន​​ចាត់វិធាន​ការ​​លើ​​​ហ្វេ​សប៊ុក​​ណា​​ប្រឌិតបំភ្លៃ​​​ព័ត៌​មាន​​

12-07-2019 9:38 am 748
ប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​រូបថតពី FN

​អ្នកនាំពាក្យ​រដ្ឋាភិបា​កម្ពុជា បាន​ព្រមាន​ចាត់វិធានការ​យ៉ាងហ្មឹង​ម៉ាត់ ចំពោះ​គណនី​ហ្វេ​សប៊ុក​ណាមួយ​ប្រឌិត​បំភ្លៃ​ព័ត៌មាន (Fake News) ដែល​ធ្វើឱ្យ​មានការ​ជ្រួលច្របល់​មតិសាធារណៈ​។ ការព្រមាន​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​យោងតាម​ទំព័រ​ហ្វេ​ក​ប៊ុក​របស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានបញ្ជាក់​ឱ្យដឹង​យ៉ាង​ដូច្នេះ​ថា​«​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រសិនបើ​គណនី​ហ្វេ​សប៊ុក​ណាមួយ​ប្រឌិត​បំភ្លៃ​ព័ត៌មាន (Fake News) ដែល​ធ្វើឱ្យ​មានការ​ជ្រួលច្របល់​មតិសាធារណៈ​ជា​ហេតុផល​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដោយ​ប្រឌិត​ស្ថានភាព​អាក្រក់​ពី​សុខភាព​របស់​នាយករដ្ឋមន្ត្រី នៅក្នុង​តំណែង គឺជា​បទល្មើស​ព្រហ្មទណ្ឌ​។ រាជរដ្ឋាភិបាល និង​ចាត់វិធានការ​យ៉ាងហ្មឹង​ម៉ាត់​ចំពោះ​សកម្មភាព​ឧក្រិដ្ឋនេះ​»​។​

 ពាក្យគន្លឹះ  Fake News

ព័ត៌មានផ្សេងទៀត