ញ៉ាំ​ត្រស​ក់មួយ​ផ្លែ​រាល់ថ្ងៃ ជួយ​ឲ្យ​ស្បែក​មុខ​ទន់​ហើយ​ទម្ងន់​ក៏​ស្រក

11-07-2019 7:28 pm 161

​ត្រសក់​មាន​ផ្ទុក​ជាតិ​ទឹក​ខ្ពស់ ដែល​អាចជួយ​ឲ្យ​អ្នក​ឆាប់​ឆ្អែត មិនឆាប់​ឃ្លាន ដែល​នេះ​អំណោយផល ដល់​កិច្ចខិតខំ​ប្រឹងប្រែង​សម្រក​ទម្ងន់​របស់​អ្នក​។ ត្រសក់​ពុំមាន​ផ្ទុក​ជាតិ​ខ្លាញ់​ទេ ហើយ​មានកា​ឡូ​ក្នុង​កម្រិត​មួយ​ទាប​។ ហេតុ​ដូច្នេះហើយ ត្រសក់​ជា​ជម្រើស​ដ៏​ល្អ សម្រាប់​អ្នក​ដែល​ព្យាយាម​សម្រក​ទម្ងន់​គួរ​បរិភោគ​។ 

​ពាក់ព័ន្ធ​នឹង​ផ្នែក​សម្រស់​នេះដែរ ការបរិភោគ​ត្រសក់​មួយថ្ងៃ​មួយ​ផ្លែ​រៀងរាល់ថ្ងៃ នឹង​ជួយ​ធ្វើឲ្យ​ស្បែក​ផ្ទៃមុខ​ទន់និងរ​លោ​ង​។ ក្រៅពី​ផ្ទុក​ជាតិ​ទឹក​ខ្ពស់ ដែល​រក្សា​សំណើម​ដល់​ស្បែក ត្រសក់​ក៏មាន​ផ្ទុក​វីតាមីន B ដូចជា niacin និង riboflavin រួមជាមួយ​វីតាមីន C និង​ស័ង្កសី ដែលជា​សារធាតុ​សំខាន់ ក្នុង​ការថែរក្សា​ស្បែក​ឲ្យមាន​សុខភាព​ល្អ​។ បន្ថែម​លើ​នេះ ត្រសក់​មាន​អាស៊ីត caffeic ដែល​ប្រឆាំងនឹង​ការ​រលាក​។ សារធាតុចិញ្ចឹម​នៅក្នុង​ត្រសក់ ក៏​រួមចំណែក​នៅក្នុង​ការប្រឆាំង​នឹង​ភាព​ចាស់​ផងដែរ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត