អង់គ្លេស​ថា​​អ៊ីរ៉ង់​​ព្យាយាម​​ហាមឃាត់​​នាវា​ដឹក​ប្រេង​​របស់ខ្លួន​​មួយគ្រឿង​

11-07-2019 4:44 pm 346
រូបភាពនាវាដឹកប្រេងអង់គ្លេស

រដ្ឋាភិបាល​អង់គ្លេស​នៅ​ថ្ងៃទី​១១​កក្កដា​នេះ​បាន​និយាយថា នាវា​របស់​អ៊ីរ៉ង់​បី​គ្រឿង​បាន​ព្យាយាម​ហាមឃាត់​នាវា​ដឹក​ប្រេង​របស់​អង់គ្លេស ដែល​ធ្វើដំណើរ​ក្នុង​ច្រក​សមុទ្រ​Hormuz ប៉ុន្ដែ​បាន​បើកបរ​ចាកចេញ​វិញ​បន្ទាប់ពី​ការព្រមាន​របស់​នាវា​អង់គ្លេស​។ ភ្លាមៗ​អង់គ្លេស​បាន​ជំរុញ​មិនឲ្យ​អ៊ីរ៉ង់​បង្កបញ្ហា​នៅក្នុង​តំបន់​នេះឡើយ​។ នាវា​ដឹក​ប្រេង​អង់គ្លេស​ដែល​អះអាងថា​រារាំង​ការធ្វើដំណើរ​ដោយ​អ៊ីរ៉ង់​នោះ គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​BP។ ​​រដ្ឋមន្ដ្រីការបរទេស​អ៊ីរ៉ង់​លោក​Mohammad Javad Zarif បាន​ច្រានចោល​របាយការណ៍​អង់គ្លេស និង​ថា​ជា​របាយការណ៍​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។​

​គួរ​បញ្ជាក់ថា ហេតុការណ៍​នេះ​កើតឡើង​ជិត​មួយ​សប្ដាហ៍ បន្ទាប់ពី​កងកម្លាំង​អង់គ្លេស​ឃាត់​នាវា​ដឹក​ប្រេង​របស់​អ៊ីរ៉ង់​មួយគ្រឿង​ឈ្មោះ​Grace 1 សង្ស័យថា​រំលោភ​លើ​ទណ្ឌកម្ម​សហភាព​អឺរ៉ុប ដោយ​ហ៊ាន​ដឹក​ប្រេង​ទៅកាន់​ប្រទេស​ស៊ី​រី​៕

ព័ត៌មានផ្សេងទៀត