ស្លាប់​នឹង​​របួស​ជាង​៧០​នាក់​​ដោយសារ​​រថភ្លើង​បុក​គ្នា​​នៅ​ប៉ា​គី​ស្ថាន​

11-07-2019 4:21 pm 91
រូបភាពរថភ្លើងបុកគ្នា​នៅប៉ាគីស្ថាន

​យ៉ាងហោចណាស់​មនុស្ស​១១​នាក់​ស្លាប់​និង​របួស​ជាង​៦០​នាក់ ដោយសារ​រថភ្លើង​ពីរ​គ្រឿង​បុក​គ្នា​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​។ នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​។ ហេតុការណ៍​បាន​កើតឡើង​នៅ​ថ្ងៃទី​១១​កក្កដា​នេះ ដែល​នាយករដ្ឋមន្ដ្រី​ប៉ា​គី​ស្ថាន​បាន​បន្ទោស​យ៉ាងខ្លាំង ទៅលើ​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ចាស់ជរា​មិនទាន់បាន​ជួសជុល​ឡើងវិញ​។ ស្របពេល​ជាមួយគ្នា​លោក​នាយករដ្ឋមន្ដ្រី​ប៉ា​គី​ស្ថាន ក៏​ចេញ​សេចក្ដីថ្លែងការណ៍​ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​ជនរងគ្រោះ​ផងដែរ​។ សូម​រម្លឹកថា កាលពី​ខែ​មុន​មនុស្ស​៦​នាក់​បាន​ស្លាប់ នៅក្នុង​ហេតុការណ៍​រថភ្លើង​បុក​គ្នា​បែប​នេះដែរ នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​៕

ព័ត៌មានផ្សេងទៀត