យ៉ាងហោចណាស់មនុស្ស១១នាក់ស្លាប់និងរបួសជាង៦០នាក់ ដោយសាររថភ្លើងពីរគ្រឿងបុកគ្នាក្នុងប្រទេសប៉ាគីស្ថាន។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរ។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១១កក្កដានេះ ដែលនាយករដ្ឋមន្ដ្រីប៉ាគីស្ថានបានបន្ទោសយ៉ាងខ្លាំង ទៅលើប្រព័ន្ធផ្លូវរថភ្លើងចាស់ជរាមិនទាន់បានជួសជុលឡើងវិញ។ ស្របពេលជាមួយគ្នាលោកនាយករដ្ឋមន្ដ្រីប៉ាគីស្ថាន ក៏ចេញសេចក្ដីថ្លែងការណ៍ចូលរួមរំលែកទុក្ខក្រុមគ្រួសារជនរងគ្រោះផងដែរ។ សូមរម្លឹកថា កាលពីខែមុនមនុស្ស៦នាក់បានស្លាប់ នៅក្នុងហេតុការណ៍រថភ្លើងបុកគ្នាបែបនេះដែរ នៅក្នុងប្រទេសប៉ាគីស្ថាន៕