ផ្លែ​ប៉ោម​ក្លែងក្លាយ!

11-07-2019 3:46 pm 1998

​អ្នក​ប្រហែលជា​ភ្ញាក់ផ្អើល​ហើយ ដែល​សូម្បីតែ​ផ្លែ​ប៉ោម ក៏​ក្លែងក្លាយ​ដែរ​។ តាមពិតទៅ ផ្លែ​ប៉ោម​គឺ​ពិត ប៉ុន្តែ​ផ្លែ​ប៉ោម​ដែល​ក្លែងក្លាយ នៅពេល​គេ​យកសារ​ធាតុគីមី​គ្រោះថ្នាក់ ទៅ​ចាក់​បញ្ចូល​ក្នុង​ផ្លែ​ប៉ោម​នោះ ដើម្បីឲ្យ​ឆាប់​ធំធាត់ ឬ​ដើម្បី​រក្សា​ផ្លែ​ប៉ោម​កុំឲ្យ​ឆាប់​ខូច​ជាដើម​។ ការបរិភោគ​ផ្លែ​ដែលមាន​ផ្ទុក​សារធាតុ​គីមី​បែបនេះ វា​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​របស់អ្នក​។ ដើម្បី​បញ្ចៀស​ការទិញ​ចំ​ផ្លែ​ប៉ោម​ក្លែងក្លាយ អ្នក​ត្រូវ​ពិនិត្យមើល​ឲ្យបាន​ច្បាស់លាស់​។ ពោល ផ្លែ​ប៉ោ​មណា​ដែល​មើលទៅ​ដូចជា មាន​ពន្លឺ​ភ្លឺ​ខ្លាំងពេក មាន​ពណ៌​បៃតង​ចំ​ពេក ព្រមទាំង​មាន​រាង​មូល​ខ្លាំង​ទៀត​នោះ ទំនងជា​ក្លែងក្លាយ​ហើយ​៕
​​

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត