អ្នកច្បាប់​៖​​តើ​គួរ​មានច្បាប់​ដាក់ទោស​អាជ្ញាធ​រ​ ដែល​ប្រើ​អំណាច​ បិទ​សិទ្ធិ​​ពលរដ្ឋ​ ឬទេ​?​

11-07-2019 3:42 pm 949

​ព្រឹត្តិការណ៍ នៃ​ខួប​៣​ឆ្នាំ​លើ​ឃាតកម្ម​លោក​បណ្ឌិត​កែម ឡី បាន​ក្លាយជា​ព្រឹត្តិការណ៍​ក្តៅគគុក បន្ទាប់ពី​អាជ្ញាធរ​បាន​ប្រើ​វិធានការ​ក្តៅ រារាំង ហាមឃាត់ ពលរដ្ឋ​ដែល ស្រឡាញ់​គាំទ្រ​លោក​បណ្ឌិត​កែម ឡី ក៏ដូចជា​គណបក្សនយោបាយ មិន​ឲ្យធ្វើ​ពិធីតាម​បែប​សាសនា នៅក្បែរ​ទីតាំង​នៃ​ឃាតកម្ម រហូត​ឈានដល់​ការចាប់ខ្លួន និង​ចោទប្រកាន់​លើ​យុវជន ឈ្មោះ​គង់ រ៉ៃ​យ៉ា ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ និង​លើ​យុវជន​ជាច្រើនរូប​ផ្សេងទៀត ដែល​ធ្វើឲ្យ​អ្នកឃ្លាំ​មើលបញ្ហា​សិទ្ធិ​មនុស្សជា​តិ និង​អន្តរជាតិ ថ្កោលទោស​ជាខ្លាំង​។​

​អ្នកជំនាញ​ផ្នែក​ច្បាប់ លោក​មេធាវី​សុក សំអឿន ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ ជា​ការរំលោភច្បាប់ ដែល​ប្រើ​អំណាច​បិទ​សិទ្ធិ សេរីភាព​ពលរដ្ឋ ដែល​ធានា​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា​។ ប៉ុន្តែ​លោក​ថា ចន្លោះប្រហោង​នៃ​ច្បាប់ មិន​ឃើញមានចែង​ពី​ការដាក់ទោស​សមត្ថកិច្ច ដែល​ទៅ​ឃាឃាំង បំបិទ​សិទ្ធិសេរីភាព​ពលរដ្ឋ​។ តើ​កម្ពុជា គួរ​មានច្បាប់​ចែង​ពី​ការដាក់ទោស​អាជ្ញាធរ ដែល​ទៅ​រារាំង ឃាំង​សិទ្ធិ ពលរដ្ឋ ដែរ ឬទេ​?

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​មេធាវី​សុក សំអឿន តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖ ​

 ពាក្យគន្លឹះ  លោកសុកសំអឿន

ព័ត៌មានផ្សេងទៀត