​ព្រឹទ្ធសភា​​អនុម័ត​គាំទ្រ​ទាំងស្រុង​​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៥​

11-07-2019 3:27 pm 88

​សេចក្តីព្រាងច្បាប់​ចំនួន​៥ ត្រូវបាន​ព្រឹទ្ធសភា អនុម័ត​គាំទ្រ​ទាំងស្រុង ដោយ​ឥត​កែប្រែ នៅក្នុង​សម័យប្រជុំ នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ដោយមាន​ការចូលរួម​ពី​សមាជិក​ព្រឹទ្ធសភា ចំនួន​៤៨​រូប​។​
​សេចក្តីព្រាងច្បាប់​ទាំង​៥​នោះ​រួមមាន​៖

១. សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន អេស​ភី អេច​ភី (​ខេ​ម​បូឌា​) ឯ​.​ក​

២. សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្នេ​ថេក រឺ​ញូ​វេ​ប៊​ល ឯ​.​ក​

៣. សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្នេ​ថេក ខូ អិល​ធី​ឌី​

៤. សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ស្តីពី វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ ដើម្បី​បង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់​គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត​

៥. សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩ -២០២៣៕

 ពាក្យគន្លឹះ  ព្រឹទ្ធសភា

ព័ត៌មានផ្សេងទៀត