លោក​ស ថេត បញ្ជា​ឲ្យ​ចាប់​ម៉ូតូ​ណា​ដែល​មាន​គ្រឿង​បំពង​សម្លេង​លឺ​ខ្លាំង​

11-07-2019 2:36 pm 221

​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​វិធានការ​ត្រូវ​លុបបំបាត់​ម៉ូតូ​ទាំងឡាយណា ដែល​មាន​គ្រឿង​បំពង​សម្លេង​លឺ​ខ្លាំង រំខាន​ដល់​ពលរដ្ឋ​។ ការដាក់ចេញ​វិធានការ​នេះ ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់ លិខិតបញ្ជាក់​ការសិក្សា​វគ្គ​បំប៉ន​ជំនាញ បច្ចេកទេស​វិទ្យាសាស្ត្រ និង​ការគ្រប់គ្រង​ការ​ស្នាក់​នៅ​ជំនាន់​ទី​៤ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១១ ខែកក្កដា​នេះ​។​

​លោក​ស ថេត បាន​លើកឡើង​ថា ខណ្ឌដូនពេញ ត្រូវមាន​វិធានការ​មុនគេ ក្នុង​ការលុបបំបាត់​ម៉ូតូ​ដែល​បង្ក​សម្លេង​រំពង​ខ្លាំង ជាពិសេស​នៅពេល​រាត្រី ព្រោះ​វា​ពិតជា​បាន​រំខាន​ដល់​ពលរដ្ឋ ជាពិសេស​ចាស់ៗ​ដែល​ពួកគាត់​ពិបាក​នឹង​សម្រាន​ទៅវិញ នៅ​ពេល​ភ្ញាក់​ពី​ដំណេក​។​ ​ក្រៅពីនេះ លោក​ស្នងការ​ក្រុង​ភ្នំពេញ​រូបនេះ បាន​ជំរុញ​ឲ្យ​ទប់ស្កាត់​ការប្រណាំង​ម៉ូតូ ជាពិសេស​ក្រុម​សិស្ស​សាលា នៅក្នុង​រាជធានី​ភ្នំពេញ នៅពេល​ឃាត់​បាន​ហើយ ត្រូវ​ហៅ​អាណាព្យាបាល ដើម្បី​មក​ធ្វើ​កិច្ចសន្យា និង​អប់រំ​៕

ព័ត៌មានផ្សេងទៀត