លោក​ស៊ុន ចាន់ថុល​នឹង​ជំរុញ​ការជួសជុល​ផ្លូវ​ទាំង​២២​ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ​ឲ្យបាន​លឿន​

11-07-2019 10:47 am 165

​ក្រោយ​បញ្ចប់​កិច្ច​ជំនួប​ពិភាក្សា​ជាមួយ​អភិបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា ក្រសួង​នឹង​ជំរុញ​ការជួសជុល​កំណាត់​ផ្លូវ​ទាំង​២២​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ​ឲ្យបាន​លឿន ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​ការនាំចេញ នាំចូល ក៏ដូចជា​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ នៅ​ឆ្នាំ​២០២០ និង​កិច្ចប្រជុំ​អាស៊ាន នាពេល​ខាងមុខ​នេះ​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​សក្កា​នុព​ល​ទេសចរណ៍ ខេត្ត​ព្រះសីហនុ និង​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា ដោយសារ​ខេត្ត​ព្រះសីហនុ មាន​លំហូរ​ចូល​នូវ​ការវិនិយោគ យ៉ាងគំហុក ទាក់ទង​នឹង​វិស័យ​ឧស្សាហកម្ម ទេសចរណ៍ រោងចក្រ និង​សហគ្រាស​ផ្សេងៗ របស់​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​។ ប៉ុន្តែ​កត្តា​ធម្មជាតិ របស់​ខេត្ត​នេះ​ជា​បញ្ហា​ប្រឈម ធ្វើឱ្យ​កំណាត់​ផ្លូវ​មួយចំនួន​ទទួលរង​នូវ​ការខូចខាត​ដោយ​អន្លើ ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូនរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។​

រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ ក៏​បាន​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​សហការ​ជិតស្និទ្ធ ក្នុងកា​រ​ពន្លឿន​ការកសាង​ជួសជុ​លហេ​ដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​ថ្ន​ល់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់ និង​ទឹកភ្លៀង​ឱ្យបាន​ចប់​សព្វគ្រប់​តាម​កាលកំណត់ ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការកកស្ទះ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត