តុលាការ​បន្ត​សួរ​យុវជន​គង់ រ៉ៃ​យ៉ា ខណៈ​៣​នាក់​ទៀត​ត្រូវបាន​ដោះលែង​

11-07-2019 10:02 am 450

​តុលាការក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា​នេះ បន្ត​ការសាកសួ​រលើ​លោក​គង់ រ៉ៃ​យ៉ា ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោម​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ខណៈ​ដែល​យុវជន ៣​រូប​ទៀត ដែល​ត្រូវបាន​ឃាត់ខ្លួន​ដំណាលគ្នា​នោះ ត្រូវបាន​ដោះលែង​វិញ​ហើយ​។​

​ជនសង្ស័យ​ឈ្មោះ គង់ រ៉ៃ​យ៉ា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​០៩ ខែកក្កដា បន្ទាប់ពី​បាន​បោះពុម្ព​ទ្រឹស្ដី​របស់​លោក​កែម ឡី នៅលើ​អាវយឺត​ព័ណ៌​ខ្មៅ និង​ស ដែល​សមត្ថកិច្ច​សង្ស័យ​ថា មាន​ខ្លឹមសារ​ញុះញង់​ឲ្យមាន​កំហឹង​ឈឺចាប់ ដើម្បី​បំផុសបំផុល​ដោយ​ភ្ជាប់​នឹង​ថ្ងៃ​មរណភាព​លោក​កែម ឡី កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ ដោយឡែក យុវជន​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​ដែល​ពួកគេ​បាន​យក​កម្រងផ្កា ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​កែម ឡី នៅ​ចំណុច​ស្តា​ម៉ា​ត ស្ថានីយ៍​ប្រេង​ឥន្ទនៈ​កាល់​តិច ស្តុប​បូកគោ​៕

ព័ត៌មានផ្សេងទៀត