រាជរដ្ឋាភិបាល​​រៀបចំ​​សន្និសីទ​សារព័ត៌មាន​ពី​ «​បញ្ហា​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​»​​នា​ថ្ងៃនេះ​​

11-07-2019 9:22 am 163

​នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា​នេះ នៅ​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល រៀបចំ​សន្និសីទ​សារ ព័ត៌មាន​ស្តីពី «​បញ្ហា​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​»​។ ក្នុង​សន្និសីទ​នេះដែរ ធ្វើឡើង​មាន​គោលបំណង ចង់​ពន្យល់​ឆ្លើយតប នឹង​កង្វល់​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​លើ​បញ្ហា​ជំងឺប៉េស្ត​ជ្រូក ជាមួយនឹង​ចំណាត់ការ និង​វិធានការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការគ្រប់គ្រង​ស្ថានភាព និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។​

​នៅក្នុង​សន្និសីទ​នេះ​ដែល នឹងធ្វើ​ការបង្ហាញ​អំពី​ស្ថានភាព​ទូទៅ នៃ​ជំងឺប៉េស្ត​ជ្រូក​នៅ​កម្ពុជា​, ផលប៉ះពាល់​ដែល បាន​បង្កឡើង​នា​ពេលកន្លងមក រួមទាំង​វិធានការ​ការពារ និង​ទប់ស្កាត់​ពី​ការឆ្លង​ជំងឺ​ផងដែរ​។ ក្នុង​សន្និសីទ​នេះ ក៏មាន​ការចូលរួម​ពី​វាគ្មិន​ដែលជា​តំណាង​ពី ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​,​ព្រមទាំង​តំណាង​ក្រសួង​សុខាភិបាល​។​

​សូមបញ្ជាក់ថា មកទល់ពេលនេះ​ខេត្ត​ចំនួន​៤​របស់​កម្ពុជា កំពុង​រង​នៅ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ គឺមាន​ខេត្ត​រតន គិរី ត្បូងឃ្មុំ ស្វាយរៀង និង​តាកែវ​៕


ព័ត៌មានផ្សេងទៀត