ក្រោយ​ជា​ពី​បញ្ហា​គ្រិច​ស្មា លោក​ហ៊ុន សែន អញ្ជើញ​មកដល់​កម្ពុជា​វិញ​ហើយ​

10-07-2019 6:27 pm 275

​លោកនាយក​រដ្ឋមន្ត្រី បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា​នេះ បន្ទាប់​ពី​ព្យាបាល​បញ្ហា​គ្រេច​ស្មា នៅ​ប្រទេស​សិង្ហ​បុរី​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៦ ខែកក្កដា លោកនាយក​រដ្ឋមន្ត្រី បាន​សុំ​លុប​ចោល​រាល់​ជំនួប​ទាំងឡាយ នៅក្នុង​សប្តាហ៍​នេះ ដោយសារតែ​លោក​ត្រូវ​ទៅ​ពិនិត្យ​សុខភាព នៅ​ប្រទេស​សិង្ហ​បុរី ពាក់ព័ន្ធ​បញ្ហា​គ្រិច​ស្មា​ខាងស្តាំ ប៉ុន្តែ​ក្រោម​ការយកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​នៅ​សិង្ហ​បុរី​នោះ សុខភាព​របស់​លោក បាន​វិល​មក​ភាពប្រក្រតី​វិញ​ហើយ​។​

​ប្រមុខ​រដ្ឋាភិបាល បាន​គូសបញ្ជាក់​ផងដែរ​ថា បន្ទាប់​ពី​ត្រឡប់​មក​ដល់​កម្ពុជា​វិញ លោក​នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី នៅ​ថ្ងៃ​ទី​១២ ខែកក្កដា​៕


ព័ត៌មានផ្សេងទៀត