អ្នកជំនាញ​៖​​មនុស្ស​យន្ដ​​នឹង​ដណ្ដើម​​ការងារ​​មនុស្សជាតិ​​​ឆាប់​ជាង​​​​រំពឹង​ទុក​​ទៅទៀត​

10-07-2019 5:02 pm 100
មនុស្ស​យន្ដ​កំពុង​ធ្វើការក្នុងរោងចក្រ

​អ្នកជំនាញ​មួយចំនួន​បាន​និយាយថា ការរីកចម្រើន​នៃ​មនុស្ស​យន្ដ​ដែលមាន​សមត្ថភាព​ពិសេស នឹង​ចូលមក​ជំនួស​កន្លែង​ការងារ​មនុស្សជាតិ​។ លោក​Jeff Hesse​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​Oxford​នៅ​អង់គ្លេស បាន​ប៉ាន់ប្រមាណ​ថា​៤៧​ភាគរយ​នៃ​ការងារ​នៅ​អាមេរិក អាច​នឹងត្រូវ​ជំនួស​ដោយ​មនុស្ស​យន្ដ បំពាក់​ដោយ​បច្ចេកវិទ្យា​ស្វ័យប្រវត្ដិ​និងបច្ចេកវិទ្យា​វៃ​ឆ្លាត ក្នុង​រយៈពេល​២០​ឆ្នាំ​ទៀត​។ បច្ចុប្បន្ន​ការជំនួស​កម្លាំង​ការងារ​មនុស្ស​ធម្មតា ដោយ​ប្រើ​មនុស្ស​យន្ដ​ចាប់ផ្ដើម​ជា​បណ្ដើរៗ​ហើយ​។​

​រីឯ​លោក​Elon Musk​ជា​ស្ថាបនិក​និង​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​SpaceX​អាមេរិក បាន​បញ្ជាក់ថា​ពិតជា​មាន​ការរំខាន​លើ​ការងារ ដោយសារតែ​មាន​វត្ដ​មាន​មនុស្ស​យន្ដ អាចធ្វើ​ការងារ​គ្រប់យ៉ាង​បានល្អ​ជាង​មនុស្ស​ធម្មតា​។ លោក​ថែមទាំង​និយាយថា បច្ចេកវិទ្យា​វៃឆ្លាត​AI​គឺជា​ហា​នី​ភ័យ​ជា​មូលដ្ឋាន​មួយ ចំពោះ​អត្ថិភាព​នៃ​អារ្យធម៌​មនុស្សជាតិ​។​

​ចំណែក​លោក​John Cryan ជា​នាយក​ប្រតិ​ប​ត្ដិ​ធនាគារ​Deutsche​របស់​អាល្លឺម៉ង់ ក៏​លើកឡើង​ដែរ​ថា​បច្ចេកវិទ្យា​នឹង​នាំឲ្យមាន​ការបញ្ឈប់​ជា​បន្ដបន្ទាប់​នូវ​កម្លាំង​ពលកម្ម​មនុស្ស ហើយ​ប្រហែលជា​ឆាប់​ជាង​យើង​គិត​ទៅទៀត​។ លោក​ថា​ធនា​ការ​របស់លោក​ក៏​គ្រោង​នឹង​ជំនួស​បុគ្គលិក​មួយ​ភាគ ជាមួយនឹង​មនុស្ស​យន្ដ​ដែរ​៕

ព័ត៌មានផ្សេងទៀត