រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​ទី៩, ១០,១១, ១២, ១៣ ពី​ស្រា​បៀរ​អាន់​ឆ័រ​

10-07-2019 3:48 pm 261

ស្រា​បៀរ​អាន់​ឆ័​របាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​ប្រាំ​រូប និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ចំនួន ៤៤ រូប​ពី​កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​” ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ   ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ អ្នកឈ្នះ​រង្វាន់ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។

​កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​” ត្រូវបាន​រៀបចំឡើង​ជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័រ​ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុន​ស្រា​បៀរ​អាន់​ឆ័រ​ចំពោះ​អតិថិជន ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​សម្រាប់​គ្រប់​កម្មវិធី គ្រប់​ឱកាស​។

​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​ប្រាំ​រូប​គឺ​៖ ១.​លោក ស៊ីម ចិន្ដា មកពី​ខេត្ត​ព្រៃវែង ២. លោក អួ​ង សុ​គុណ​ធឿន មកពី​ខេត្ត​កណ្តាល  ៣.​លោក ប៉ែន វាសនា មកពី​ខេត្ត​កំពង់ស្ពឺ ៤. លោក ឈ​ន់ សុខ​ឈឿន មកពី​ខេត្ត​កំពង់ស្ពឺ និង ៥.​អ្នកស្រី ដា​ម សុធី  មកពី​ខេត្ត​ឧត្តរមានជ័យ​។

​លោក ប៉ែន វាសនា ដែល​ជា​អ្នកឈ្នះ​មួយរូប​ក្នុង​ចំណោម​អ្នកឈ្នះ​ប្រាំ​រូប​នៃ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀ​អាន់​ឆ័​របាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​ពិសា​ស្រា​បៀរ​អាន់​ឆ័​របី​ទៅបួន​ដង​ក្នុង​មួយ​សប្តាហ៍​។ ខ្ញុំ​បាន​ទិញ​មួយ​កេស​ទៅ​ជប់លៀង​ជួបជុំ​បងប្អូន និង​គ្រួសារ ហើយ​ក៏​គាស់​ក្រវិល​ក៏បាន​មួយ​ម៉ឺន​ដុល្លារ​។ ខ្ញុំ​ផឹក​ជាមួយ​គ្រួសារ និង​បងប្អួន​នៅ​ផ្ទះ​។ ខ្ញុំ​អារម្មណ៍​សប្បាយ​ខ្លាំងណាស់​។ មិន​នឹកស្មាន​មាន​វាសនា​បាន​រង្វាន់​។ ពីមុន​មក​អត់​ដែល​ត្រូវ​អី​សោះ​។ ទើប​ត្រូវ​រង្វាន់​ធំ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។ ខ្ញុំ​មិនដែល​ត្រូវ​មាន​រង្វាន់​ពីមុន​ទេ​។ រង្វាន់​ដែល​ខ្ញុំ​បាន​ឈ្នះ​មួយ​ម៉ឺន​ដុល្លារ​ខ្ញុំ​យកទៅ​ពង្រីក​មុខរបរ​បន្ថែម និង​ផ្គត់ផ្គង់​គ្រួសារ​។ ចំពោះ​កម្មវិធី​ប្រូ​ម៉ូ​សិន​ស្រា​បៀរ​អាន់​ឆ័រ​ពិតជា​ចែករង្វាន់​ពិត​ប្រាកដ​មែន​។ ជា​កិច្ច​ចុង​ក្រោយ​ខ្ញុំ​សូម​ផ្តាំផ្ញើ​ទៅ​ដល់​អតិថិជន​ស្រា​បៀរ​អាន់​ឆ័រ រង្វាន់​គឺ​ចែក​ពិតៗ​។ ហើយ​សូម​ថ្លែងអំណរគុណ​ដល់​ស្រា​បៀរ​អាន់​ឆ័​រសូម​ឲ្យ​ក្រុមហ៊ុនទ​ទួ​ល​ជោគជ័យ​គ្រប់​ភារកិច្ច និង​រីកចម្រើន​ជា​រៀងរហូត​។​”​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​ប្រាំ​រូប និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ចំនួន ៤៤ រូប​បាន​ទទួល​រង្វាន់​ពី​ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ​។

​កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​ចាប់ផ្តើម​ពី​ថ្ងៃ​នេះ​រហូតដល់​ដំណាច់​ឆ្នាំ ២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័រ លោកអ្នក​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័រ​១​កំប៉ុង ១២​កំប៉ុង  ២៤ កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់ ១០០ (​មួយរយ​) ដុល្លារ ១០០០ (​មួយ​ពាន់​ដុល្លារ និង​១០០០០ (​មួយ​ម៉ឺន​)​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។  ក្រុមហ៊ុន​នឹង​រៀប​ចំ​ពេល​វេលា​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័រ​។ ចំពោះ​រង្វាន់​ផ្សេងទៀត​លោកអ្នក​អាច​បើក​ភ្លាម​នៅ​តាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័រ​។

បញ្ជាក់​៖ ដើម្បី​បើក​រង្វាន់ លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។

​សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​១ ម៉ឺន​ដុល្លារ រាល់​ខែ​! អ្នកឈ្នះ​បន្ទាប់​អាច​ជា​រូបអ្នក​!!!
​    ​ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖ 092 333 900 / 010 833 000​។​
​    ​
​រីករាយ​ស្រស់ថ្លា​

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

 ពាក្យគន្លឹះ  Angchor

ព័ត៌មានផ្សេងទៀត