លោក​អំ សំអាត​៖​​ការរារាំង​​ប្រារព្ធ​ខួប​​បណ្ឌិត​​កែម ឡី​​នឹងមាន​​ការរិះគន់​​បន្ថែម​​លើ​បញ្ហា​សិទ្ធិមនុស្ស​​

10-07-2019 3:24 pm 311
  ស្តាប់
លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO)។
ស្តាប់ជាសំឡេង

​នៅ​ថ្ងៃទី​១០ កក្កដា​នេះ ក្រុម​ពលរដ្ឋ និង គណបក្សនយោបាយ​ដែល​ស្រឡាញ់ និង គោរព​លោក​បណ្ឌិត កែម ឡី បាន​ប្រមូល​ផ្តុំគ្នា​នៅលើ​នៅ​ស្ថានីយ៍​ប្រេង​កាល​តិច ដើម្បី​ធ្វើ​ពិធី​រំលឹក​ខួប​៣​ឆ្នាំ​នៃ​ការសម្លាប់​លោក​បណ្ឌិត កែម ឡី​។​ប៉ុន្តែ​ការប្រមូលផ្តុំ​ពួកគេ ត្រូវបាន​រារាំង​ដោយ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​។ លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) បាន​ហៅ​ការរារាំង​របស់​អាជ្ញាធ​រ គឺជា​ការរំលោភ​សិទ្ធិមនុស្ស​ដោយសារតែ​អ្នកចូលរួម​មាន​ចំនួន​តិច​។​លោក​ថា ការរារាំង​នេះ អាច​នឹងមាន​ការរិះគន់​បន្ថែម​មកលើ​កម្ពុជា​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​ដែល​កំពុង​ឃ្លាំមើល​ពី អន្តរជាតិ​។​សូម​ស្តាប់​បទសម្ភាសន៍​រវាង គួន សំបូរ​ជាមួយ​លោក​អំ សំអាត​៖

ព័ត៌មានផ្សេងទៀត