ក្រសួងទេសចរណ៍​ប្តេជ្ញា​ជំរុញ​ក្រុង​បាត់ដំបង​ជា​ទីក្រុង​គ្មាន​ផ្សែង​បារី នៅ​ឆ្នាំ​២០២០

10-07-2019 3:14 pm 75
  ស្តាប់
ស្តាប់ជាសំឡេង

​មន្ត្រីជាន់ខ្ពស់​ក្រសួង​ទេសចរណ៍ ប្តេជ្ញា​ជំរុញ​ទីក្រុង​បាត់ដំបង ជា​ទីក្រុង​គ្មាន​ផ្សែង​បារី នៅ​ដំណាច់ឆ្នាំ​២០២០ ខាងមុខនេះ​។ នេះ​បើ​តាម​ការ​លើ​ឡើង​របស់​លោក ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី «​បរិស្ថាន​គ្មាន​ផ្សែង បារី​ក្នុង វិស័យ​ទេសចរណ៍​» នា​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​។​

​សព្វថ្ងៃ​ផលិតផល​ថ្នាំជក់​នៅតែ​ជា​បញ្ហា​មួយ​ដែល​មាន​ផលប៉ះពាល់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ការរស់នៅ របស់​ពលរដ្ឋ​កម្ពុជា តាម​ការសិក្សា​របស់​លេខាធិការដ្ឋាន​ក្របខ័ណ្ឌ អនុសញ្ញា​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់ នៃ​អង្គការ​សុខភាព​ពិភពលោក បានឲ្យដឹងថា អត្រា​ស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា មាន​ប្រមាណ​១៥.០០០​នាក់​ជា​រៀងរាល់ឆ្នាំ ដោយសារ​ជំងឺ​នានា​ទាក់ទង​នឹង​ថ្នាំជក់ ដែល​ក្នុងនោះ​៣៣% ស្ថិតនៅ​ក្នុង​ចំណោម​អ្នក​ដែល មាន​ប្រាក់​ចំណូល​ទាប​។​

​លោក ហោ សារុន បញ្ជាក់បន្ថែម​ថា «​ក្នុងនាម​ក្រសួង​ទេសចរណ៍ សូម​ប្តេជ្ញា​យ៉ាង​មុតមាំ​បង្កើន​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ រដ្ឋបាល​សាលា​រាជធានី ខេត្ត យុវជន វិស័យ​ឯកជន អង្គការ​ជាតិ អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ជំរុញ​អនុវត្ត​ច្បាប់ អនុក្រឹត្យ ប្រកាស និង​សេចក្តីណែនាំ ដែល​ពាក់ព័ន្ធ​នឹង​បរិស្ថាន គ្មាន​ផ្សែង​បារី​បាន​ដោយ​ជោគជ័យ​។ 

​ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង ដើម្បី​ជំរុញ​ផ្សព្វផ្សាយ​ការអនុវត្ត​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ពិសេស​សេចក្តីណែនាំ ឲ​ស្តី​ពី​បរិស្ថាន​គ្មាន​ផ្សែង​បារី ដល់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ទូទាំង​ប្រទេស ក្នុង​គោលបំណង​ការពារ​សុខមាលភាពរ​បស់​ប្រជាជន ការពារ និង​ទប់ស្កាត់​ការរង​ផ្សែង ផលិតផល​ថ្នាំជក់​ដែល​បង្ក​ឲ្យមាន​ហានិភ័យ​សុខភាពដ​ល់​អ្នក​នៅ​ជុំវិញ​នឹង​បរិស្ថាន និង​កាត់បន្ថយ​ផលប៉ះពាល់ ដល់​សុខភាព​សេដ្ឋកិច្ចសង្គម និង​បរិស្ថាន ដែល​បណ្តាល​មកពី​ផលិតផល​ថ្នាំជក់​។​

​លោក​ក៏​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក​/​ក្រុង ឃុំ​/​សង្កាត់ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​បាត់ដំបង យុវជន ផ្នែក​ឯកជន​នៃ​វិស័យ​ទេសចរណ៍ អង្គការ​ជាតិ និង​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលរួម​អនុវត្ត​សេចក្តីណែនាំ ស្តី​ពី​បរិស្ថាន​គ្មាន​ផ្សែង​បារី ដល់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​ទូ​ទាំង​កម្ពុជា​នេះ​ឲ្យបាន​ជោគជ័យ និង​កាន់តែ​មាន​ប្រសិទ្ធភាព ព្រមទាំង​ប្តេជ្ញា​ជំរុញ​ទីក្រុង​បាត់ដំបង ជា​ទីក្រុង​គ្មាន​ផ្សែង​បារី នៅ​ដំណាច់ឆ្នាំ​២០២០ ខាងមុខនេះ​»៕

ព័ត៌មានផ្សេងទៀត