កម្ពុជា​-​អាមេរិក​​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​​ដើម្បី​ពង្រឹង​កិច្ចការពារ​​សន្តិសុខ​ស្ថានទូត​​

10-07-2019 10:24 am 158

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​ស្ថាន​បេសកកម្ម​ការទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ចុះ​អនុ​ស្ស រណៈ​យោគយល់​គ្នា ដើម្បី​ពង្រឹង​កិច្ចការពារ​សន្តិសុខ​ស្ថានទូត​អាមេរិក នៅក្នុង​ប្រទេស​កម្ពុជា​។ ពិធី​ចុះ ហត្ថលេខា​នេះ​ធ្វើឡើង​រវាង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ជាមួយនឹង​ប្រធាន​សន្តិសុខ តំបន់​របស់​ស្ថានទូត​អាមេរិក​លោក Timithy Pittman កាលពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​។​

​សូមបញ្ជាក់ថា លោក នេ​ត សាវឿន បាន​រម្លឹក​អំពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​នគរបាលជាតិ​កម្ពុជា និង ស្ថាន​បេសកកម្ម​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ទាំង​មុន​និង​ក្រោយ​ការចុះ​អនុស្សរណៈ​។​លោក អគ្គ​ស្នង ការ​នគរបាលជាតិ ក៏បាន​ជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​គ្នា​នេះ​ថែមទៀត ជាពិសេស​ការផ្តល់ ព័ត៌ មាន​រវាង​ភាគី​ទាំងពីរ​តាមរយៈ Hotline ពាក់ព័ន្ធ​រាល់​ចំណុច​សង្ស័យ​នានា ឬ ព័ត៌មាន​ផ្សេងៗ ដែល បម្រើ​ផលប្រយោជន៍ នៃ​កិច្ចការពារ​សន្តិសុខ​៕ 

ព័ត៌មានផ្សេងទៀត