ក្រសួង​ការងា​រ​​ប្រកាស​សម្ភោ​ធ​ដាក់ឲ្យប្រើប្រាស់​​មណ្ឌល​សិក្សា​ចំនួន​ពីរ​​

10-07-2019 10:19 am 188

ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ស្ដីពី​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​មណ្ឌល​សិក្សា​នៃ​កម្មវិធី​អប់រំ​សមមូល​ក​ម្រឹត​មូលដ្ឋាន​តាម​អ៊ីនធឺណិត​(​ប៊ីប​) ចំនួន ២​កន្លែង​បន្ថែមទៀត​នៅក្នុង​ខេត្តសៀមរាប​គឺ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ​(NPIA) និង វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​សៀមរាប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១១ ខែ កក្កដា ឆ្នាំ ២០១៩​។​

​សូមបញ្ជាក់ថា​កម្មវិធី​នេះ​មាន​ការផ្ដួចផ្ដើម​ដោយ​អង្គការសហប្រជាជាតិ ស្ដីពី​ការងារ​យុវជន​នៅ​កម្ពុជា ហើយ​វគ្គ​សិក្សា​ប៊ី​បនឹង​ត្រូវ​បានដាក់ប​ញ្ចូ​ល​លើ​បណ្ដាញ​កម្មវិធី Moodle ជា​ភាសា​ខ្មែរ ហើយ​វគ្គ​សិក្សា​អេឡិចត្រូនិច​ចំនួន ១១ មុខ​សម្រាប់​សិស្ស​សិក្សា​ជ្រើសរើស​សិក្សា​។ ចំពោះ​មជ្ឍមណ្ឌល​សិក្សា​ទី​១ នៅ​ភ្នំពេញ មាន​សិស្ស​ចំនួន ១៥៥៣​នាក់ ដែល​មកពី​គ្រប់​ទីកន្លែង​នៃ​ប្រទេស​កម្ពុជា​បាន​ចូល​សិក្សា​៕


ព័ត៌មានផ្សេងទៀត