អំពិល​និង​ម្ស៉ៅ​រ​មៀត បន្ថយ​ស្នាម​ជាំ​

09-07-2019 6:08 pm 449

រមៀត​មាន​ផ្ទុក​នូវ​សារធាតុ ដែល​សម្អាត​ស្បែក​និង​សម្លាប់​បាក់តេរី​។ សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ដែលមាន​នៅក្នុង​រមៀត​និង​អំពិល ជួយ​កាត់បន្ថយ​ស្នាម​ជាំ ស្នាម​ជ្រួញ​និង​ចំណុច​ខ្មៅៗ ហើយ​ធ្វើឲ្យ​ស្បែក​របស់អ្នក​ភ្លឺ​ថ្លា​។ ដើម្បី​អាច​យក​គ្រឿងផ្សំ​ទាំងពីរ​មុខ មក​លាប​លើ​ផ្ទៃមុខ​បាន តម្រូវឲ្យ​អ្នក​អនុវត្តតាម​រូបមន្ត​ខាងក្រោម​៖

​យក​អំពិល​៣០​ក្រាម ស្ងោរ​ជាមួយ​ទឹក​ដាំ​ពុះ​មួយ​ពែង រហូតដល់​អំពិល​ទន់ រួច​ទុកឲ្យ​ត្រជាក់ ហើយ​ចម្រោះ​យក​សាច់​អំពិល​។ បន្ទាប់មក​យក​ល្បាយ​អំពិល លាយ​ជាមួយ​ម្ស៉ៅ​រមៀត​មួយ​ចុង​ស្លាបព្រា ច្របល់​ឲ្យចូល​គ្នា​សព្វ រួច​យកមក​លាប​លើ​ផ្ទៃមុខ រក្សាទុក​២០​នាទី ចាំ​លាងជម្រះ​ចេញ​។ ព្យាយាម​ធ្វើបែបនេះ មួយ​សប្តាហ៍​២​ទៅ​៣​ដង ហើយ​រង់ចាំ​មើល​លទ្ធផល​នៅពេល​បន្តបន្ទាប់​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត