រដ្ឋាករទឹក​នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក​រយៈពេល​ខ្លី​នៅ​សង្កាត់​ច្បារ​អំពៅ​២

09-07-2019 10:09 am 127

​នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៩ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក រយៈពេល ៤​ម៉ោង ចាប់ពី​ម៉ោង​៨:០០​នាទី​យប់ ដល់​ម៉ោង​១២:០០​នាទី​យប់ នៅក្នុង​សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ដដែល បានឲ្យ​ដឹង​បន្ថែមថា មូលហេតុ​នៃ​ការផ្អាក​ការផ្គត់ផ្គង់​ទឹក​ក្នុង​រយៈពេល​ខ្លី​នេះ គឺ​ដើម្បី​កាត់​ភ្ជាប់​បំពង់​ទឹក​ថ្មី ដែល​មាន​ទំហំ ៩០​ម​ម​នៅលើ​ផ្លូវ​លេខ ៣៦៩៕

ព័ត៌មានផ្សេងទៀត