កម្ពុជា​ប្រារព្ធ​ពិធី​«​រុក្ខ​ទិវា​»០៩ ខែកក្កដា នៅខេត្តក្រចេះ

09-07-2019 9:39 am 172

​កម្ពុជា ប្រារព្ធ​ពិធី “​រុក្ខ​ទិវា​” ៩​កក្កដា ឆ្នាំ​២០១៩ ក្រោម​ព្រះរាជ​វត្តមាន ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​

​បុណ្យ​«​រុក្ខ​ទិវា​»​បាន​បង្កើតឡើង​នៅ​ក្នុង​ឆ្នាំ​១៩៥២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះ​បរម​រតន​កោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ក្នុង​គោលបំណង​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើងវិញ និង​ការថែរក្សា​សម្បត្ដិ​ព្រៃឈើ ជាពិសេស​ដើម្បី​ថែរក្សា ការពារ និង​បណ្តុះ​គំនិត​ស្រលាញ់​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ​។

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុងឱកាស​ទិវា​នេះ បាន​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ចូលរួម​បណ្តុះ​គំនិត នៃ​ការស្រឡាញ់​ដើមឈើ ចូលរួម​ដាំ​ដុះ ថែរក្សា​ការពារ​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជា​ប្រយោជន៍ ដល់​ការរស់នៅ​របស់​ខ្លូន​យើង​ផង សហគមន៍​យើង​ផង និង​ជីវិត​សត្វព្រៃ​គ្រប់​ប្រភេទ ព្រមទាំង​ប្រព័ន្ធ​ជីវៈចម្រុះ​ផងដែរ​។​

​ប្រមុខ​រដ្ឋាភិបាល ក៏​បាន​អរគុណ​ក្រសួង មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​សមាគម អង្គការ​ជាតិ និង​អន្តរជាតិ ម្ចាស់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ថែរក្សា​ការពារ និង​ដាំ​ដុះ​ដើមឈើ​កាន់តែ​ច្រើន​ឡើង​នៅ​ទូទាំង​ប្រទេស​៕

 ពាក្យគន្លឹះ  រុក្ខទិវា

ព័ត៌មានផ្សេងទៀត