នគរបាល​កម្ពុជា​ស្នើ​ថៃ​ផ្តល់​បទពិសោធន៍​លើ​ការគ្រប់គ្រង​បុរី​

08-07-2019 7:57 pm 421

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​ស្នើ​ភាគី​ថៃ ជួយ​បណ្តុះបណ្តាល​រយៈពេល​វែង នូវ​គ្រូ​បង្គោល​នៃ​នគរបាល​កម្ពុជា​, ជួយ​ផ្តល់​បទពិសោធន៍​លើ​ការគ្រប់គ្រង​បុរី និង​បទពិសោធន៍​លើ​កិច្ចការ​គ្រប់គ្រង​សន្តិសុខ និង​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​កម្ពុជា ដែល​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ឆ្នាំ​២០២០ និង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កីឡា ស៊ី​ហ្គេម លើកដំបូង​នៅ​ឆ្នាំ​២០២៣ ។​

​សំណើ​របស់​លោក​នេះ ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​នគរបាល​ភូមិន្ទ​ថៃ ដឹកនាំ​ដោយ​លោក ព្រំ​ថន ផារ​ខាត អគ្គស្នងការ​រង​ជំនួយ​នគរបាល​ភូមិន្ទ​ថៃ ទទួលបន្ទុក​កិច្ចការបរទេស នៅ​ព្រឹក​ថ្ងៃទី​៨ កក្កដា ខណៈ​ដែល​ភាគី​ថៃ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ​រយៈ​ពេល​៣​ថ្ងៃ លើ​ទឹកដី​កម្ពុជា ៕

ព័ត៌មានផ្សេងទៀត