លេបថ្នាំ​បំបាត់​ការឈឺចាប់​ច្រើនពេក ប៉ះពាល់​តម្រងនោម​

08-07-2019 5:28 pm 895

​ថ្នាំ​ប្រឆាំងនឹង​ការ​រលាក ដូចជា​aspirin ឬ ibuprofen គឺមាន​សុវត្ថិភាព ប្រសិន​អ្នកប្រើប្រាស់ ក្នុង​កម្រិត​មួយ​សមរម្យ និង​មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​។ តែបើ​ប្រើ​ច្រើន​ហួសប្រមាណ វា​នឹង​ទៅ​បំផ្លាញ​តម្រង​នោម ធ្វើឲ្យ​តម្រងនោម​ចុះខ្សោយ​។ បញ្ហា​នេះ អាច​កើតឡើង​ដោយសារតែ​ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ នឹង​កាត់បន្ថយ​លំហូរ​ឈាម​ទៅ​តម្រងនោម​របស់​អ្នក និង​ធ្វើឲ្យ​មុខងា​ររបស់​ពួកវា កាន់តែ​អាក្រក់ ជាពិសេស សម្រាប់​អ្នក​ដែលមាន​ជំងឺ​តម្រងនោម​រួចហើយ​។ ដូច្នេះ ប្រសិនបើ​អ្នក​ចាំបាច់​ត្រូវ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់ អ្នក​គួរប្រើ​វា​ក្នុង​រយៈពេល​ខ្លី និង​ក្នុង​កម្រិត​ទាប​បំផុត តាម​ដែល​អាច​ធ្វើទៅបាន​។ ជា​ការល្អ មុន​សម្រេច​ប្រើប្រាស់​ថ្នាំ​ប្រភេទ​ណាក៏ដោយ គួរ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត