កាត់បន្ថយ​ស្ករ គឺ​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​មុន​និង​ជាំ​

08-07-2019 4:26 pm 381

​មុន​អាច​កើតឡើង ដោយសារតែ​ការ​ទទួលទាន​ស្ករ​ច្រើនពេក​។ ការសិក្សា​មួយ​បញ្ជាក់ថា អ្នក​ដែល​ផឹក​ភេសជ្ជៈ​ដែល​ផ្ទុក​ជាតិ​កាបូ​ណាត មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​រលាក​រហូតដល់​ទៅ​៩៧​ភាគរយ​ឯណោះ​។ អ្នកដឹង​ទេ រាងកាយ​ទទួលស្គាល់​ស្ករថា ជា​ជាតិពុល ផ្ទុយ​ពីអ្វី​ដែល​អ្នក​គិត ហើយ​ចំណែក​ថ្លើម​វិញ​ក៏​មិនអាច​ដំណើរការ​ស្ករ​បានដែរ​។ ស្ករ​មិនអាច​លុបបំបាត់​ឬ​បញ្ចេញ​ចោល​តាមរយៈ​ញើស​បានឡើយ ហើយ​លទ្ធផល​វា​បង្កបញ្ហា​ដល់​ស្បែក ដូចជា​កើតមុន​និង​ជាំ​លើ​ផ្ទៃមុខ​។ ស្ករ​មាន​ឥទ្ធិពល​ទៅ​បំផ្លាញ collagen និង elastin នៅក្នុង​ស្បែក​។ ប្រូតេអ៊ីន​ទាំងពីរ​មុខ​នេះ មាន​តួនាទី​រក្សា​ស្បែក​របស់​អ្នក​ឲ្យនៅ​ក្មេង​និង​ស្រស់ថ្លា​។ ដូចនេះ គួរ​ចាប់ផ្តើម​កាត់បន្ថយ​ទទួលទាន​ស្ករ​ពី​ពេលនេះ​តទៅ ដើម្បី​ការពារ​ប្រូតេអ៊ីន​ដ៏​មាន​សារសំខាន់ សម្រាប់​សម្រស់​របស់​អ្នក​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត