រថយន្ដ​​ដឹក​អ្នកដំណើរ​​ធ្លាក់​ចេញពី​ផ្លូវ​​នៅ​ឥណ្ឌា​​ស្លាប់​២៩​នាក់​

08-07-2019 3:40 pm 234
រូបភាព​រថយន្ដធ្លាក់ផ្លូវ​នៅឥណ្ឌា

​យ៉ាងហោចណាស់​មនុស្ស​២៩​នាក់​ស្លាប់ បន្ទាប់ពី​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង ធ្លាក់​ចេញពី​ផ្លូវ​នៅក្នុង​រដ្ឋ​Uttar Pradesh​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៨​កក្កដា​នេះ ដោយ​នៅក្នុង​រថយន្ដ​ផ្ទុក​មនុស្ស​សរុប​ប្រមាណ​៥០​នាក់ ធ្វើដំណើរ​ចេញពី​ទីក្រុង​Lucknow​ឆ្ពោះទៅកាន់​រដ្ឋធានី​Delhi​។ ក្រៅពី​មនុស្ស​ស្លាប់​អ្នករបួស​២០​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ទៅកាន់​មន្ទីរពេទ្យ​។ របាយការណ៍​បាន​និយាយ​អ្នកបើកបរ​ងងុយដេក ជាហេតុ​ធ្វើឲ្យ​បាត់បង់​ការគ្រប់គ្រង​លើ​រថយន្ដ ទើប​បណ្ដាលឲ្យ​ធ្លាក់​ចេញពី​ផ្លូវ​តែម្ដង​។​

​សូមបញ្ជាក់ថា នៅក្នុង​ប្រទេស​ឥណ្ឌា​តែងតែ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ​ជា​ញឹកញាប់​។ បើ​គិត​តាំងពី​ឆ្នាំ​២០១២​មក​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ បានសម្លាប់​មនុស្ស​ប្រមាណ​៩០០​នាក់​ហើយ​។ ជុំវិញ​មូលហេតុ​បណ្ដាលឲ្យមាន​គ្រោះថ្នាក់ ត្រូវបាន​គេ​បន្ទោស​ទៅលើ​ការថែទាំ​រថយន្ដ​មិន​បានល្អ អ្នកបើកបរ​ខ្វះ​សមត្ថភាព និង​កត្ដា​ផ្លូវថ្នល់​៕

ព័ត៌មានផ្សេងទៀត