លោក​​ជិន ម៉ា​លីន​៖​«​​​អ្នក​​​ស្រឡាញ់​​បណ្ឌិត​​កែម ឡី​​កុំយក​​អារម្មណ៍​ទៅ​​បំពាន​​ច្បាប់​»​

08-07-2019 3:00 pm 801
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ថ្ងៃទី​១០ ខែកក្កដា​ឆ្នាំ​២០១៩​នេះ គឺជា​ខួប​៣​ឆ្នាំ​នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​ល្បីឈ្មោះ​ផ្នែក​សង្គម និង នយោបាយ​នៅ​កម្ពុជា​។ លោក​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៦ នៅក្នុង​ហាង​ទំនិញ​មួយកន្លែង​ជិតស្តុប​បូកគោ​។ ពលរដ្ឋ​អ្នក​ស្រឡាញ់ និង គោរព​លោក​បណ្ឌិត កែម ឡី គ្រោង​ធ្វើ​ពិធី​រម្លឹក​ខួប​នៃ​ការបាញ់សម្លាប់​នេះ នៅ​ថ្ងៃទី​១០  កក្កដា និង ទាមទារ​ឱ្យ​តុលាការ​ស្វែងរក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី​។​

​លោក​ជិន ម៉ា​លីន អនុរដ្ឋលេខាធិការ និង ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ថ្លែងថា បច្ចុប្បន្ន​សំណុំរឿង​លោក​បណ្ឌិត កែម ឡី កំពុងស្ថិត​ក្នុងការ​ស៊ើបសួរ មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។​ហើយ​លោក​ស្នើសុំ​ឱ្យ​ពលរដ្ឋ​ស្រឡាញ់ និង គោរព​លោក​បណ្ឌិត កែម ឡី មេត្តា​កុំ​ប្រើ​អារម្មណ៍​ស្រឡាញ់ ទៅ​បំពាន​ច្បាប់​។ សូម​ស្តាប់​បទសម្ភាសន៍ រវាង គួន សំបូរ ជាមួយ​លោក​ជិន ម៉ា​លីន​៖

 ពាក្យគន្លឹះ  បណ្ឌិតកែមឡី

ព័ត៌មានផ្សេងទៀត