ឆ្នាំ​២០១៩​​ថៃ​ជាប់​លេខ​១​​នៅ​អាស៊ាន​​ជា​ប្រទេស​​មាន​គោលដៅ​​អភិវឌ្ឍន៍​​ដោយ​ចីរភាព​

08-07-2019 2:02 pm 751
រូបភាពបង្ហាញ​ដោយ​SDGឆ្នាំ​២០១៩

​តាម​របាយការណ៍​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​(SDG)​ឆ្នាំ​២០១៩​បានឲ្យដឹងថា ប្រទេស​ថៃ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​តំបន់​អាស៊ាន  ជា​ប្រទេស​មាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ បើ​គិតពី​ចំណាត់ថ្នាក់​ទូទាំង​ពិភពលោក​ថៃ​ជាប់​ចំណាត់ថ្នាក់​ទី​៤០ ដែល​ចំណាត់ថ្នាក់​នេះ​រំកិល​ឡើង​លើ​១៩​លេខ​បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៨​។ 

​គិត​នៅក្នុង​តំបន់​អាស៊ាន​ក្រៅតែពី​ថៃ​ជាប់​លេខ​១ ប្រទេស​វៀតណាម​ជាប់​លេខ​២ សិង្ហ​បុរី​លេខ​៣ ម៉ាឡេស៊ី​លេខ​៤ ហ្វីលីពីន​លេខ​៥ ឥណ្ឌូនេស៊ី​លេខ​៦ មី​យ៉ាន់​ម៉ា​លេខ​៧ ឡាវ​លេខ​៨ និង​កម្ពុជា​លេខ​៩​។ ចំណែក​ព្រុយ​ណេ​មិនជាប់​ក្នុង​ចំណាត់ថ្នាក់​ដែល​បានកំណត់​ទេ​។ ចំពោះ​មូលហេតុ​ដែល​ថៃ​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ ជា​ប្រទេស​ស្ថិតក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដោយសារតែ​ការលុបបំបាត់​ភាពក្រីក្រ សេវា​គ្រប់គ្រង​ទឹក​និង​អនាម័យ មាន​ការងារ​សមរម្យ​និង​សេដ្ឋកិច្ច​រីកចម្រើន និង​អត្រា​អត់​ការងារ​ធ្វើ​ទាប​៕

 ពាក្យគន្លឹះ  ថៃSDG

ព័ត៌មានផ្សេងទៀត