លោក​យ៉េង វីរៈ ​នាំ​លិខិត​ជូន​សភា​ ឲ្យ​ឆ្លើយតប ​លើ​ញ​តិ្ត​របស់ខ្លួន​ ករណី​លុប​បឹង​តា​មោក​​

08-07-2019 10:47 am 729

​ប្រធាន​គណបក្ស ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​) លោក យ៉េង វីរៈ នៅ​ព្រឹក​ថ្ងៃទី​៨ កក្កដា ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​ក្រុមការងារ​គណបក្ស នាំយក​លិខិត​ទៅ​ដាក់ជូន​រដ្ឋសភា ដើម្បី​ចង់ដឹង​ការឆ្លើយតប​ពី​រដ្ឋសភា​ទៅលើ​ញ​តិ្ត របស់ខ្លួន ដែល​បានដាក់​កាលពី​ថ្ងៃទី​១១ មិថុនា កន្លងទៅ ចំពោះ​ការស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋសភា ឲ្យ​កោះហៅ​មន្ត្រី​រដ្ឋាភិបាល មក​បំភ្លឺ​ឲ្យបាន​ច្បាស់លាស់ លើ​ករណី​លុប​បឹង​តា​មោក (​បឹង​កប់​ស្រូវ​)​។​

​ការដាក់​លិខិត​បន្ថែម​នៅពេលនេះ ក៏​ព្រោះតែ​រដ្ឋសភា ហាក់​មាន​ការយឺតយ៉ាវ ចំពោះ​ការឆ្លើយតប​។​

​បញ្ជាក់ប្រាប់​វិទ្យុ​វា​យោ កាលពី​ថ្ងៃទី​៧ កក្កដា អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​ឡឹ​ក សុធា បាន​បញ្ជាក់ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ពិតជា​បារម្ភ​ពី​ការ​លុប​បឹង​តា​មោក ដែល​អាច​មិនមែន​សម្រាប់តែ​២០​ហិកតា​នៃ​គម្រោង​សាងសង់​ផ្សារ និង​ចំណតរថយន្ត ពីព្រោះ​គណបក្ស​លោក​ទទួលបាន​ព័ត៌មាន ក្រៅផ្លូវការ ថា​មាន​គម្រោង​លើសពីនេះ​។ ដូច្នេះ ទើប​គណបក្ស​នេះ ទាមទារ​ឲ្យមាន​ការបំភ្លឺ​ឲ្យបាន​ច្បាស់លាស់​៕

ព័ត៌មានផ្សេងទៀត