ទទួលទាន​ផ្លែស្វាយ ជួយ​ជំរុញ​ចំណង់​ផ្លូវភេទ!

07-07-2019 6:05 pm 212

​ផ្លែស្វាយ​មាន​ផ្ទុក​វីតាមីន​E ដែល​ជួយ​បង្កើន​សន្ទុះ​ចំណង់​ផ្លូវភេទ​។ ការសិក្សា​នៅ​ក្នុងប្រទេស​អូស្ត្រាលី រកឃើញថា ការរួមបញ្ចូល​គ្នា​នៃ​វីតាមីន​E​និង beta-carotene ជួយ​ធ្វើឲ្យ​ប្រសើរឡើង នូវ​សុខភាព​របស់​មេ​ជីវិត​ឈ្មោល​។ ការរួមបញ្ចូល​គ្នា​រវាង​វីតាមីន​E​និង beta-carotene ជួយ​ការពារ មេ​ជីវិត​ឈ្មោល មិនឲ្យ​រងនូវ​ការបំផ្លិចបំផ្លា​ញ​ផងដែរ​។ របាយការណ៍​ផ្សេងទៀត ដែល​ផ្សព្វផ្សាយ​ដោយ​វិទ្យាស្ថាន​សុខភាព​ជាតិ​អាមេរិក​ឲ្យដឹងថា វីតាមីន E ត្រូវបាន​គេ​រកឃើញ ថា​ជា​រនាំង​ការពារ​ភ្នាស​របស់​មេ​ជីវិត​ឈ្មោល ពី​ការធ្វើឲ្យ​អន្តរាយ​ដោយ​អុកស៊ីតកម្ម​។

ចំណែកឯ​ស័ង្កសី ជា​សារធាតុ​រ៉ែ​ដ៏​សំខាន់​មួយ​ផ្សេងទៀត ដែល​ផ្តល់នូវ​ផល​វិជ្ជមាន សម្រាប់​បុរស​និង​នារី ដែល​ចង់​បានកូន ក៏មាន​ផ្ទុក​នៅក្នុង​ផ្លែស្វាយ​ផងដែរ​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត