រោគសញ្ញា​នៃ​ជំងឺរលាកស្រោមខួរ​ក្បាល​

07-07-2019 5:14 pm 727

ជំងឺរលាកស្រោមខួរ​ក្បាល គឺជា​ការ​រលាក​ភ្នាស​ស្តើងៗ​ទន់ៗ​នៅ​ជុំវិញ​ខួរក្បាល​និង​ឆ្អឹងខ្នង​។ វា​មាន​គ្រោះថ្នាក់​ណាស់ ហើយ​អាចជា​មូលហេតុ​បំផ្លាញ​ខួរក្បាល​របស់​អ្នក​ផងដែរ​។ នោះ​ហើយ​ជា​មូលហេតុ ដែល​វា​មាន​សារៈសំខាន់​ខ្លាំងណាស់ នៅក្នុង​ការទទួលបាន​ការធ្វើ​រោគវិនិច្ឆ័យ​ឲ្យបាន​ត្រឹមត្រូ​វ​។​

​រោគសញ្ញា​ទូទៅ​នៃ​ជំងឺរលាកស្រោមខួរ​ក្បាល​មានដូចជា ក្តៅខ្លួន ត្រជាក់​ដៃ ឈឺ​សាច់ដុំ ឈឺក្បាល មាន​អារម្មណ៍​តឹង​ណែន​ត្រង់​ក ប្រកាច់ ឡើង​កន្ទួល​លើ​ស្បែក និង​ការ​ចាញ់​នឹង​ពន្លឺ​ភ្លើង​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត