បក្ស​មូលដ្ឋាន​​បារម្ភ​ពី​ការ​​លុប​បឹង​តា​មោក​ ដែល​អាច​​មិនមែន​​សម្រាប់តែ​​ធ្វើ​ផ្សារ​​មួយ​មុខ​​

07-07-2019 2:41 pm 422
(រូបខាងស្តាំ) លោកយ៉េង វីរៈ កំពុងចង្អុលទៅផ្ទៃបឹងតាមោក

​មកដល់ពេលនេះ មាន​រយៈពេល​ជិត​មួយខែ​ហើយ ដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​មិនទាន់​ទទួលបាន​ការឆ្លើយតប លើ​ញត្តិ​របស់ខ្លួន​ដែល​ដាក់ជូន​រដ្ឋសភា សុំ​កិច្ច​អន្តរាគមន៍ឲ្យ​កោះហៅម​ន្ត្រី​រដ្ឋាភិបាល​ឲ្យ​បំភ្លឺ​ពី​ករណី​គម្រោង​លុប​បឹង​តា​មោក សាងសង់​ផ្សារ​បន្លែ និង​ចំណតរថយន្ត​។ 

​បញ្ជាក់ប្រាប់​វិទ្យុ​វាយោ​នៅថ្ងៃនេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​ឡឹ​ក សុធា ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិន​ព្រងើយកន្តើយ​លើ​ករណី​បឹង​តា​មោក​នេះ​ដាច់ខាត​។ គណបក្ស​លោក នឹង​ក្រើនរំលឹក​រដ្ឋសភា ឲ្យ​ឆ្លើយតប លើ​ញត្តិ​របស់ខ្លួន​។ លោក​ឡឹ​ក សុធា បាន​បញ្ជាក់ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ពិតជា​បារម្ភ​ពី​ការ​លុប​បឹង​តា​មោក ដែល​អាច​មិនមែន​សម្រាប់តែ​២០​ហិកតា​នៃ​សាងសង់​ផ្សារ និង​ចំណតរថយន្ត ពីព្រោះ​គណបក្ស​លោក​ទទួលបាន​ព័ត៌មាន ក្រៅផ្លូវការ ថា​មាន​គម្រោង​លើសពីនេះ​....​បើ​ដូច្នេះ បឹង​តា​មោក​អាចមាន​វាសនា​ដូច​បឹងកក់ មិន​ខាន .....

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​ឡឹ​ក សុធា តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត