លោក ហ៊ុន សែន​​ប្រាប់​ទៅ​ក្រុមប្រឆាំង​​ដែល​បន់​ឲ្យ​លោក​​ឆាប់​ស្លាប់​ថា​​«​ឈប់​បាន​ឈប់​ទៅ​»​

07-07-2019 12:38 pm 1117

​នៅមុននេះ​បន្តិច​លោក​ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​គេហទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន ដើម្បី​បង្ហាញ​ពី​អការៈ​សុខភាព ក្រោយ​លោក​បាន​ទៅពិនិត្យ​សុខភាព​នៅ​ប្រទេស​សិង្ហ​បុរី​។​ទន្ទឹមនឹងនេះ​លោក បាន​សរសេរ​សារ​អរគុណ​ពលរដ្ឋ ដែល​បាន​បន់ស្រន់​ឲ្យ​លោក​ឆាប់​ជា ប៉ុន្តែ​លោក​ក៏​ប្រាប់​ដល់​អ្នក​ប្រឆាំងនឹង​លោក​មួយចំនួន​ដែល​បាន​comment ឬ​បង្ហោះ​តាម​Facebook​បន់ស្រន់​ឲ្យ​លោក ឆាប់​ស្លាប់ ដោយ​ប្រាប់ថា បើ​ឈប់​បាន​ឈប់​ទៅ​។ លោក​និយាយថា​៖«...​មាន​ជន​មួយ​ក្តាប់​តូច​លួច​ចូលមក​comment ឬ​បង្ហោះ​តាម​Facebook បន់​អោយ​ខ្ញុំ​ឆាប់​ស្លាប់ ឬ​បង្កើត​ពត៌មាន​ក្លែងក្លាយ​អំពី​ស្លា​ន​ភាព​ជំងឺ​របស់ខ្ញុំ​ទៅវិញ​»​។​

​លោក​ហ៊ុន សែន ប្រាប់ថា​«​ខ្ញុំ​សូម​ជូន​យោបល់​ទៅ​អ្នក​ទាំងនោះ​វិញ​ថា​«​ឈប់​បាន​ឈប់​ទៅ​» ព្រោះ​ការធ្វើ​នយោបាយ​រង់ចាំ​ឱ្យ​ខ្ញុំ​ស្លាប់ ដើម្បី​ដណ្តើម​អំណាច សូម​រង់ចាំ​ជាតិ​ក្រោយ​ទៅ​ចុះ​ព្រោះ​យមរាជ​មិន​ត្រូវការ​ជិវិត​ខ្ញុំ​ទេ ក្នុង​រយៈពេល​មិនតិចជាង​៤០​ឆ្នាំ​ពេលខាងមុខ ព្រោះ​យមរាជ​ត្រូវការ​ឱ្យ​ខ្ញុំ​នៅ​បន្ត​បំរើប្រជាជន​និង​កំចាត់​ពួក​ក្បត់ជាតិ ដើម្បី​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​បន្តទៅទៀត​»​។ នេះ​ជា​សារ​លោក​ហ៊ុន សែន ប្រាប់​ដល់​ក្រុមប្រឆាំង​៕
​​

 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត