រថយន្ដ​ប្រើ​​ពន្លឺព្រះអាទិត្យ​​របស់​ហូឡង់​​នឹង​ចេញល​ក់​ឆាប់ៗ​​នេះហើយ​

06-07-2019 1:03 pm 372
រូបភាពរថយន្ដប្រើថាមពលពន្លឺព្រះអាទិត្យ

​ក្រុមហ៊ុន​ផលិត​រថយន្ដ​មួយ​របស់​ហូ​ឡង់​ឈ្មោះ​Lightyear បាន​ផលិត​រថយន្ដ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​ដើម្បី​ជួយ​សន្សំសំចៃ​នៅ​ពេល​បើកបរ​។ រថយន្ដ​Lightyear One​នឹង​បំពាក់​បន្ទះ​សូ​ឡា​នៅលើ​ដំបូល​សម្រាប់​ស្រូប​ពន្លឺព្រះអាទិត្យ ដែល​វា​អាច​បញ្ចូលភ្លើង​ទៅ​អាគុយ​រថយន្ដ​បាន​៧.៥​ម៉ា​យ​ជា​រៀងរាល់​ម៉ោង​។ 

​តាមពិត​ទៅ​រថយន្ដ​នេះ​ក៏​មាន​រន្ធ​សាក​អាគុយ​ដែរ ប៉ុន្ដែ​បើ​អ្នក​ទុក​រថយន្ដ​នៅក្រោម​ពន្លឺ​ថ្ងៃ​នោះ​អ្នក​មិនចាំបាច់​សាក​ទេ ដោយសារ​តែ​បន្ទះ​សូ​ឡា​នឹង​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ បញ្ចូល​ទៅក្នុង​អាគុយ​អាច​ឲ្យ​រថយន្ដ​មាន​ថាមពល​ដំណើរការបាន​។ ទុក​នៅ​ក្រោម​កម្ដៅថ្ងៃ​វា​អាច​ស្រូប​ថាមពល​ឲ្យ​រថយន្ដ អាច​បើក​បរបាន​ដល់​៦០​ម៉ា​យ​សមល្មម​សម្រាប់​ការបើកបរ​ជិតៗ ប៉ុន្ដែ​បើ​អាគុយ​មាន​ភ្លើង​ពេញ​វិញ​អាចរ​ត់​បាន​រហូត​៤៥០​ម៉ា​យ​ឯណោះ​។ 

​ជាមួយ​នឹង​សមត្ថភាព​ដ៏​អស្ចារ្យ​ដូច្នេះ បើ​គិត​ពី​តម្លៃ​វិញ​ក៏​មិន​ថោក​ដែរ គឺ​វា​អាច​មាន​តម្លៃ​រហូត​១៥​ម៉ឺន​អឺរ៉ូ​នៅក្នុង​ប្រទេស​ហូ​ឡង់​គិត​ទាំង​ពន្ធ​។ រថយន្ដ​នេះ​នឹង​ចេញ​លក់​នៅ​ឆ្នាំ​២០២១ ដោយ​ចាប់ផ្ដើម​នៅលើ​ទីផ្សារ​អឺរ៉ុប​មុនគេ បន្ទាប់មក​នៅ​ក្នុង​ទីផ្សារ​អាមេរិក​៕

ព័ត៌មានផ្សេងទៀត