គ្រោះរញ្ជួយដីថ្មីមួយទៀតដែលដំបូងឡើយកម្រិត៧.១រ៉ិចទ័រ បន្ទាប់មកធ្លាក់ត្រឹម៦.៩រ៉ិចទ័រ បានវាយប្រហារនៅតំបន់ភាគខាងត្បូងរដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ។ នេះបើតាមការបញ្ជាក់ពីក្រុមភូមិសាស្ដ្រអាមេរិក និងក្រុមតាមដានគ្រោះរញ្ជួយដីអឺរ៉ុប។ គ្រោះរញ្ជួយដីជាថ្មីនេះកើតឡើងបន្ទាប់ពីរដ្ឋកាលីហ្វញ៉ា ទើបរងគ្រោះដោយសាររញ្ជួយដីកម្រិត៦.៤រ៉ិចទ័រកាលពីថ្ងៃព្រហស្បតិ៍។ គ្រោះរញ្ជួយដីជាថ្មីនៅពុំទាន់មានរបាយការណ៍បញ្ជាក់ការខូចខាតសរុបទេ ប៉ុន្ដែរញ្ជួយដីកាលពីថ្ងៃព្រហស្បតិ៍បណ្ដាលឲ្យរបួសប៉ុន្មាននាក់ដែរ និងផ្ទះពីរខ្នងត្រូវភ្លើងឆេះដោយសារផ្ទុះហ្គាស៕