របួស​​​​​៤០​នាក់​​ក្នុង​ការប៉ះទង្គិច​​រវាង​អ៊ីស្រាអែល​​និង​ប៉ាឡេ​ស្ទីន​

06-07-2019 11:13 am 138
រូបភាព​ពេល​ផ្ទុះការ​ប៉ះទង្គិច

​យ៉ាងហោចណាស់​ប្រជាជន​ប៉ាឡេ​ស្ទីន​៤០​នាក់​រងរបួស នៅក្នុង​ការប៉ះទង្គិច​ជាមួយ​ទាហាន​អ៊ីស្រាអែល​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ជិត​ព្រំដែន​ជាមួយ​អ៊ី​ស្រ​អែល​កាលពី​រសៀល​ថ្ងៃ​សុក្រ​។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ប៉ាឡេ​ស្ទីន​បាន​និយាយថា មនុស្ស​៤០​នាក់​រងរបួស​ក្នុងនោះ​មាន​២២​នាក់ ត្រូវ​កងទ័ព​អ៊ីស្រាអែល​បាញ់ឲ្យ​របួស​។ ការប៉ះទង្គិច​កើតឡើង​បន្ទាប់ពី​ប្រជាជន​ប៉ាឡេ​ស្ទីន​រាប់រយ​នាក់ ចូលរួម​ក្នុង​ការតវ៉ា​ប្រចាំ​សប្ដាហ៍​ប្រឆាំង​អ៊ីស្រាអែល​។ ការតវ៉ា​ប្រចាំ​សប្ដាហ៍​ប្រឆាំង​អ៊ីស្រាអែល បានចាប់ផ្ដើម​ឡើង​តាំងពី​ខែមីនា​ឆ្នាំមុន​ម្ល៉េះ​។ 

​សូមបញ្ជាក់ថា តាំងពី​មាន​ការតវ៉ា​ពេលនេះ​មក កងទ័ព​អ៊ីស្រាអែល​បាន​បាញ់សម្លាប់​ប្រជាជន​ប៉ាឡេ​ស្ទីន​៣០៧​នាក់​ហើយ និង​បណ្ដាលឲ្យ​រងរបួស​ចំ​នួន​១៧,០០០​នាក់​ផ្សេងទៀត​។ ដោយឡែក​ខាង​កងទ័ព​អ៊ីស្រាអែល​ក៏មាន​គ្រោះថ្នាក់​ដែរ​៕

ព័ត៌មានផ្សេងទៀត