ឆមាស​ទី​១​ឆ្នាំនេះ កម្ពុជា​នាំ​ចេញ​អង្ករ​ចំនួន​ជាង​២៨​ម៉ឺន​តោន កើន​៣,៧%

05-07-2019 9:15 pm 183

​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ បាន​ចំនួន ២៨១.៥៣៨​តោន កើនឡើង ៣,៧០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៨ បាន​ចំនួន ២៧១.៥៣៧ តោន ។ នេះ​បើ​តាម​របាយការណ៍​អំពី​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​ប្រចាំ​ខែ​មិថុនា​ឆ្នាំ​២០១៩ ចុះ​ថ្ងៃ​ទី​១​កក្កដា ។​

​របាយការណ៍​បញ្ជាក់​ថា ប្រទេស​ចិន នៅតែ​ជា​ប្រទេស​នាំមុខគេ ក្នុង​ការបញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា ដោយ​នៅ​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​នេះ មាន​ចំនួន​១១​ម៉ឺន​តោន ស្មើនឹង​៤០​ភាគរយ នៃ​ចំនួន​សរុប ហើយ​បន្ទាប់មក​ប្រទេស​បារាំង ជិត​៤​ម៉ឺន​តោន និង​ប្រទេស Gabon មាន​ចំនួន​១,៦​ម៉ឺន​តោន ។​

​ដោយឡែក សម្រាប់​ប្រភេទ​អង្ករ​ដែល​កម្ពុជា​នាំចេញ​ច្រើនជាងគេ គឺ​អង្ករ​ក្រអូប​ចំនួន​ជិត​២៤​ម៉ឺន​តោន ស្មើនឹង​៨៤​ភាគរយ ក្រៅពីនេះ គឺ​អង្ករ​ស ៕

 ពាក្យគន្លឹះ  នាំចេញអង្ករ

ព័ត៌មានផ្សេងទៀត