អគ្គមេបញ្ជាការ​បង្កើត​ក្រុម​ឃ្លាំមើល​ភាព​មិន​ប្រក្រតី​របស់​នា​យ​ឧត្តមសេនីយ៍​២​រូប​

05-07-2019 8:59 pm 1828

​អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​បានចេញ​សេចក្តីសម្រេច​បង្កើត​គណៈ​កម្ម​ការ​ការងារ​ចំពោះ​កិច្ច ត្រួតពិនិត្យ អង្កេត​ស្រាវជ្រាវ លើ​ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយករង​សេនាធិការ​ចម្រុះ នាយក​ទីចាត់ការ​ការងារ​ព្រំដែន និង​ឧត្តមសេនីយ៍ទោ សុខ សាកល អតីត​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះសីហនុ និង​បច្ចុប្បន្ន​ជា​មេបញ្ជាការរង​យោធភូមិ​ភាគ​៣ ។​

​សេចក្តីសម្រេច ចុះ​កាលពី​ថ្ងៃ​ទី​២៨ មិថុនា ដោយ​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​បញ្ជាក់​ឱ្យដឹងថា គណៈកម្មការ​ដែល​មាន​សមាសភាព​ចំនួន​៩​រូបនេះ មាន​ភារកិច្ច​ធ្វើ​សេនាធិការ​ជូន​អគ្គមេបញ្ជាការ ក្នុង​ការស្រាវជ្រាវ អង្កេត ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​ក្នុង​ការអនុវត្ត​តួនាទី ភារកិច្ច ចំពោះ​នាយទាហាន​ទាំងពីរ​ខាងលើ ។​

​ម្យ៉ាងទៀត គណៈកម្មការ​នេះ ត្រូវ​ស្រាវជ្រាវ និង​អង្កេត​រកឱ្យឃើញ​ហេតុផល​ពិតប្រាកដ តាម​នីតិវិធី ដើម្បី​ធានា​បាន​ភាពត្រឹមត្រូវ និង​មាន​តម្លាភាព និង​បូក​សរុប វាយតម្លៃ និង​សន្និដ្ឋាន​អំពី​លទ្ធផល​ដែល​ធ្វើបាន ដើម្បី​រាយការណ៍​ជូន​អគ្គមេបញ្ជាការ ៕

ព័ត៌មានផ្សេងទៀត