មន្ត្រី​​មកពី​ក្រសួង​៣ បង្ហាញ​ពី​ការគ្រប់គ្រង​បច្ចេកទេស​សំណង់​នៅកម្ពុជា

05-07-2019 6:51 pm 316
  ស្តាប់
ស្តាប់ជាសំឡេង

មន្ត្រី​ជំនាញ មកពី​ក្រសួង​ចំនួន​៣ បាន​បង្ហាញ​ពី​គោលការណ៍​លើ​ការគ្រប់គ្រង​បច្ចេកទេស​សំណង់ នៅ​កម្ពុជា នៅក្នុង​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំ​ធ្វើ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ថ្ងៃទី​០៥ ខែកក្កដា​នេះ​។ ចង់ដឹងថា ការគ្រប់គ្រង​បច្ចេកទេស​សំណង់ មាន​លក្ខណៈ​បែប​ណាខ្លះ​​?

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​លោក​ផៃ ស៊ីផា​ន បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី “​គោលការណ៍​គ្រប់គ្រង​បច្ចេកទេស​សំណង់​នៅ​កម្ពុជា​” នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​០៥ ខែកក្កដា​នេះ​។ សន្និសីទ​នេះ មាន​ការចូលរួម​ពី​មន្ត្រី​តំណាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, មន្ត្រី​តំណាង​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​បរិស្ថាន​។​

​លោ​ក​ប៊ិន សម្បត្តិ​ថា​រដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី បានលើកឡើង​ពី​ស្ថានភាព​វិស័យ​សំណង់​នៅ​កម្ពុជា​, វិធានការ​គ្រប់គ្រង​សំណង់​ដែល​មិនទាន់​សាងសង់ និង​វិធានការ​ដោះស្រាយ​បញ្ហា​សំណង់​ដែល​បាន​សាងសង់​ហើយ ប៉ុន្តែ​មិន​ទាន់​មានច្បាប់​។ លោក​បញ្ជាក់ថា បច្ចុប្បន្ន​វិស័យ​សំណង់​អគារ​ខ្ពស់ៗ​នៅ​កម្ពុជា មាន​ការរីកចម្រើន​យ៉ាងគំហុក​គួរឲ្យកត់សម្គាល់​។ ចាប់ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៩ មាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់​ចំនួន​៤៥,២៦៥​គម្រោង ទុន​វិនិយោគ​មាន​ប្រមាណ​៤៤,៥៧៦​លាន​ដុល្លារ​។ លោក​ប៊ិន សម្បត្តិ​ថា​រដ្ឋ បាន​បញ្ជាក់បន្ថែម​ថា​....៖

សំឡេង​

​លោក​អ៊ឹង ឌី​ប៉ូ​ឡា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ជាក់​អំពី​លក្ខណៈ​បច្ចេកទេស ទៅលើ​ការគ្រប់គ្រង​ខ្សាច់​ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់ នៅក្នុង​វិស័យ​សំណង់​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​...៖

សំឡេង​

​ការគ្រប់គ្រង​បច្ចេកទេស​លើ​វិស័យ​សំណង់​នេះ ក៏​ផ្សារភ្ជាប់​ជាមួយ​ការវាយតម្លៃ​លើ​ផល​ប៉ះពាល់​បរិស្ថាន​ផងដែរ​។ តើ​រាល់​ការសាងសង់ ក្នុង​កម្រិត​ណា​ដែល​ចាំបាច់​ត្រូវ​មាន​ការវាយតម្លៃ​លើ​ផលប៉ះពាល់​បរិស្ថាន​។ សូម​ស្តាប់​ការបញ្ជាក់​ពី​លោក​នេត ភ​ក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​....៖

​សំឡេង​

​ការបង្ហាញ​ពី​លក្ខណៈ​បច្ចេកទេស លើ​ការគ្រប់គ្រង​សំណង់​នេះ ធ្វើឡើង​ក្រោយ​ពី​មាន​ករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ ដែល​បណ្តាលឲ្យ​មាន​អ្នកស្លាប់ និង​របួស​រាប់សិប​នាក់​។

​ក្រោយ​កើតមាន​ករណី​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រតិកម្ម និង​ព្រមាន​ដក​មន្ត្រី​ណា ដែល​នៅ​កាង​ពីក្រោយ​ខ្នង នៃ​សំណង់​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​។ ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍ថា ខ្ញុំ​នឹង​យក​ការទទួលខុសត្រូវ​មួយ ដើម្បី​កម្ចាត់​នូវ​អំពើ​បែបនេះ ដែល​ធ្វើ​មន្ត្រី​មិន​ហ៊ាន​អនុវត្ត ទៅ​លើ​ការដ្ឋាន​ខុសច្បាប់ ដោយ​ខ្លាច​មន្ត្រី​ផ្សេង​ទៀត​អន្តរាគមន៍​។ បើ​មាន​ភស្តុតាង​ពិតប្រាកដ នៃ​អំពើ​បែបនេះ ក្នុង​រយៈពេល​២៤​ម៉ោង បើ​ខ្ញុំ​មិន​ដក​មន្ត្រី​ហ្នឹង​ចោល​ទេ ខ្ញុំ​មិន​សមរម្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី របស់​ប្រទេស​កម្ពុជា​ទេ​៕


ព័ត៌មានផ្សេងទៀត