បែកធ្លាយ​​​ព័ត៌មាន​​​ថា​ក្រុមហ៊ុន​​​បច្ចេកវិទ្យា​​​អាមេរិក​៥​​គ្រោង​ចាកចេញ​​ពី​ចិន​

05-07-2019 4:42 pm 430
រូបភាពបុគ្គលិកកំពុងធ្វើការក្នុងក្រុមហ៊ុនបច្ចេកវិទ្យា

​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីឈ្មោះ​របស់​អាមេរិក​ចំនួន​៥ គ្រោង​នឹង​រើ​ទីតាំង​ចេញពី​ប្រទេស​ចិន​ហើយ ចន្លោះពេល​ចិន​និង​អាមេរិក​កំពុង​ធ្លាក់​កាន់តែ​ជ្រៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​។ ក្រុមហ៊ុន​បច្ចេកវិទ្យារ​បស់​អាមេរិក​ទាំង​៥​នោះ​មាន Google, Amazon, Microsoft, Dell និង​ក្រុមហ៊ុន​HP ដែល​គ្រោង​ចាកចេញ​លែង​ផលិត​ផលិតផល​នៅក្នុង​ប្រទេស​ចិន​ទៀតហើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​Nikkei​។ 

​ដោយ​ដកស្រង់​ព័ត៌មាន​ពី​ប្រភព​ជាច្រើន Nikkei​បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន​ទាំង​៥​កំពុង​សម្លឹងមើល​បណ្ដា​ប្រទេស​អាស៊ី​ផ្សេងទៀត ដើម្បី​ធ្វើជា​ទីតាំង​ផលិត​ផលិតផល​អេឡិចត្រូនិច​របស់គេ​។ យ៉ាងណាមិញ​ក្រុមហ៊ុន​មិនទាន់​បញ្ជាក់​ជា​ផ្លូវការ​ពី​ផែនការ​នេះ​ទេ ដូច្នេះ​បានន័យថា​អ្វីៗ​ក៏​អាច​ប្រែប្រួល​បានដែរ​៕

ព័ត៌មានផ្សេងទៀត