មន្ទីរពេទ្យ​មួយ​​នៅ​ប៉ា​គី​ស្ថាន​​ផលិត​ស្បែក​​សិប្បនិម្មិត​ជួយ​ជនរងគ្រោះ​​ដោយ​ទឹក​អាស៊ីត​

04-07-2019 6:16 pm 137
រូបភាពស្ដ្រីរងគ្រោះដោយសារទឹកអាស៊ីត​នៅ​ប៉ាគីស្ថាន

​មន្ទីរពេទ្យ​Jinnah​នៅក្នុង​ទីក្រុង​Lahore​នៃ​ប្រទេស​ប៉ា​គី​ស្ថាន បាន​ព្យាបាល​អ្នករងគ្រោះ​ដោយសារ​ទឹក​អាស៊ី​ត តាមរយៈ​ការប្រើប្រាស់​ប្រភេទ​ស្បែក​នាំចូល​ពី​បរទេស មានតម្លៃ​យ៉ាងហោចណាស់​៩០០​ដុល្លារ​ដែរ​ក្នុង​មួយ​អ៊ី​ញ​ការ៉េ​។ ប៉ុន្ដែ​តម្លៃ​យ៉ាង​ថ្លៃ​ដូច្នេះ ពិតជា​មិនអាច​ឲ្យ​ជនរងគ្រោះ​ក្រីក្រ មានលទ្ធភាព​ក្នុង​ការប្រើប្រាស់​ស្បែក​ទាំង​នោះឡើយ​។ អ្នករងគ្រោះ​ភាគច្រើន​ជា​ស្ដ្រី​ក្រីក្រ​។ 

​ប៉ុន្ដែ​មជ្ឈមណ្ឌល​វះកាត់​Jinnah Burn & Reconstructive Surgery Center នឹង​ផលិត​ស្បែកសិប្បនិម្មិត​​ប្រភេទ​ថ្មី​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ អាចជួយ​ដល់​ជនក្រីក្រ​រង​ការវាយប្រហារ​ដោយ​ទឹក​អាស៊ីត​ទាំងអស់​នោះបាន ហើយ​ថែមទាំង​មាន​តម្លៃថោក​ទៀត គឺ​ត្រឹមតែ​៥​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​អ៊ី​ញ​ការ៉េ​។ នេះ​គឺជា​ក្ដីសង្ឃឹម​ដ៏​ធំ​សម្រាប់​ជនរងគ្រោះ​៕

ព័ត៌មានផ្សេងទៀត