បើ​ចិន​ឆ្លើយតប​​ការតវ៉ា​​នៅ​ហុងកុង​​ដោយ​ការបង្ក្រាប​​នោះ​នឹង​​ប្រឈម​​ផលវិបាក​ធ្ងន់ធ្ងរ​

04-07-2019 4:52 pm 375
កងកម្លាំង​សន្ដិសុខ​កំពុង​អន្ដរាគមន៍

​រដ្ឋមន្ដ្រីការបរទេស​អង់គ្លេស​បាន​បន្ដ​ព្រមាន​ដល់​ប្រទេស​ចិន​ថា អាច​នឹង​ប្រឈម​ផលវិបាក​ធ្ងន់ធ្ង​រលើ​ការដោះស្រាយ​បញ្ហា​តវ៉ា​នៅ​ហុងកុង​។ ការព្រមាន​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រុមបាតុករ​ហុងកុង បាននាំគ្នា​ចូលទៅ​កាន់កាប់​ក្នុង​សភា​ហុងកុង និង​បាន​បិទផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​ពេល​ផ្ទុះ​ការតវ៉ា​ខ្លាំងក្លា​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។ ពួកគេ​តវ៉ា​ប្រឆាំងនឹង​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ប្រទេស​ចិន​។​

​ជុំវិញ​ករណី​តវ៉ា​នៅ​ហុងកុង រដ្ឋមន្ដ្រីការបរទេស​អង់គ្លេស​បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​BBC​ថា លោក​សូម​ថ្កោលទោស​ចំពោះ​អំពើហិង្សា​កើតឡើង ប៉ុន្ដែ​លោក​សូម​ព្រមាន​រដ្ឋាភិបាល​ចិន​មិនគួរ​ឆ្លើយតប​តាមរយៈ​ការបង្ក្រាប​ឡើយ​។ ប្រសិនបើ​ចិន​បរាជ័យ​ក្នុង​ការផ្ដល់​កិត្ដិយ​សដល់​ស្វ័យភាព​ហុងកុង ច្បាស់​ណាស់​នឹង​ប្រឈម​ផលវិបាក​ធ្ងន់ធ្ងរ​។ ចក្រភព​អង់គ្លេស​មើលឃើញ​ស្ថានភាព​នៅ​ហុងកុង​សព្វថ្ងៃ ពិតជា​ស្ថិតក្នុង​កម្រិត​ធ្ងន់ធ្ងរ​ណាស់​។​

​គួរ​បញ្ជាក់ថា អង់គ្លេស​គឺជា​អតីត​ប្រទេស​ដាក់​អាណានិគម​លើ​ហុងកុង ប៉ុន្ដែ​ហុងកុង​បានមក​ចិន​គ្រប់គ្រង​វិញ​ក្នុង​ឆ្នាំ​១៩៩៧​។ ទោះជា​យ៉ាងនេះ​ក្ដី​ហុងកុង​នឹង​ចិន​មាន​ការគ្រប់គ្រង​ដាច់ដោយឡែក គឺ​ចិន​ដឹកនាំ​តាមបែប​កុម្មុយនីស្ដ រីឯ​ហុងកុង​ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ​។ ជុំវិញ​ការព្រួយបារម្ភ​របស់​អង់គ្លេស​លើ​ភាពចលាចល​នៅ​ហុងកុង ចិន​ធ្លាប់​ព្រមាន​ថា​អង់គ្លេស​មិនត្រូវ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ឡើយ​៕

ព័ត៌មានផ្សេងទៀត