រោគសញ្ញា​ធម្មតា​របស់​ជំងឺរបេង ដែល​អាច​ច្រឡំ​ជាមួយ​ជំងឺ​ផ្តាសាយ

04-07-2019 4:22 pm 208

​របេង​នៅតែ​ជា​ជំងឺ​មួយ​ប្រភេទ ដែល​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅក្នុង​ពិភពលោក​។ ជាមួយនឹង​ជំងឺ​នេះ បាក់តេរី​ជាធម្មតា ចូលទៅ​វាយប្រហារ​សួត ប៉ុន្តែ​វា​ក៏​អាច​បំផ្លាញ​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​ផងដែរ​។ ជំងឺរបេង​អាច​ឆ្លង​រីក​រាលដាល តាម​ខ្យល់​នៅក្នុង​បរិយាកាស នៅពេល​មនុស្ស​ម្នាក់​ក្អក កណា្ត​ស់ឬនិយា​យ​។ ប៉ុន្តែ​សីតុណ្ហភាព​ក្នុង​ខ្លួន​មនុស្ស​ម្នាក់ ដែលមាន​ជំងឺរបេង មិន​កើនឡើង​ខ្ពស់​ពេក​ទេ ពោល​ត្រឹម​៣៧​ទៅ​៣៧,៥​អង្សា​សេ និង​បន្ត​កើនឡើង​ជា​លំដាប់​នៅពេល​ល្ងាច​។​

​រោគសញ្ញា​ធម្មតា​នៃ​ជំងឺរបេង​មានដូចជា អស់កម្លាំង ក្ដៅខ្លួន បែកញើស​ពេលយប់​និង​ញាក់ ដែល​អាការ​ទាំងនេះ អាចធ្វើឲ្យ​អ្នកយល់ច្រឡំ​ជាមួយនឹង​ជំងឺ​ផ្តាសាយ​ធម្មតា​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ជំងឺរបេង​មាន​រោគសញ្ញា​ជាក់លាក់​របស់​វា ដែល​អ្នក​អាច​កត់សំគាល់​បាន​ថា វា​មិនមែន​គ្រាន់តែ​ជា​ប្រភេទ​ផ្តាសាយ​ធម្មតា​ដូច​អ្នក​គិត​ឡើយ​។ រោគសញ្ញា​ជាក់លាក់​ទាំងនោះ​មានដូចជា​៖

-​ក្អក​យ៉ាងហោចណាស់​៣​សប្តាហ៍​ឬ​ច្រើនជាង​នេះ​

-​ក្អកមាន​លាយឡំ​ឈាម​

-​ឈឺ​ទ្រូង ឬ​ឈឺ​អំឡុងពេល​ក្អក​ឬ​ដកដង្ហើម​

-​ស្រក​ទម្ងន់​

​អ្នក​គួរកត់សំគាល់ ចំពោះ​រោគសញ្ញា​ទាំងនេះ ហើយ​ប្រសិនបើ​សង្ស័យថា មាន​ជំងឺរបេង​ហើយ ប្រ​ញ៉ាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ស្វែងរក​ការព្យាបាល​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត