លោក​មាស នី​៖​​ការកោះហៅ​មន្ត្រី​​​​បំភ្លឺ​នៅ​សភា​ គ្រាន់តែ​​ជាការ​​ថែម​ក្រែម​ម្សៅ​​ឲ្យ​ល្អមើល​​

04-07-2019 3:50 pm 1331

​នៅ​ថ្ងៃទី​០៤ កក្កដា នេះ លោក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី ក្រសួង​យុត្តិធម៌ បាន​ក្លាយជា​រដ្ឋមន្ត្រី​ទី​១ ដែល​ត្រូវបាន​រដ្ឋសភា​អាណត្តិ​ទី​៦ ដែល​មានតែ​ក្រុមតំណាងរាស្ត្រ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា កោះហៅ​ឲ្យចូល​បំភ្លឺ​។ អាណត្តិ​មុនៗ ក៏​ធ្លាប់មាន​ការកោះហៅ មន្ត្រី​រដ្ឋាភិបាល​ឲ្យចូល​បំភ្លឺ ដែរ ប៉ុន្តែ ការសួរដេញដោល​ពី​ក្រុមតំណាងរាស្ត្រ មកពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល ហាក់​ក្តៅគគុក និង​ចំ​ចំណុចរសើប​ច្រើន​។​

​អ្នកតាមដាន​ការអភិវឌ្ឍ​សង្គម និង​នយោបាយ​នៅ​កម្ពុជា លោក​មាស នី មើលឃើញថា ការកោះហៅ​លោក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ពេលនេះ គឺ​គ្រាន់តែ​ជាការ​លាប​ក្រែម ថែម​ម្សៅ ឲ្យតែ​ល្អមើល​ប៉ុណ្ណោះ​។ លោក​ថា ដ្បិត​នេះ ត្រូវ​តាម​រដ្ឋធម្មនុញ្ញ​បានចែង ប៉ុន្តែ លោក​យល់ថា តំណាងរាស្ត្រ ដែល​មកពី​បក្ស​ដូចគ្នា នឹងមិន​ហ៊ាន​សួរ​សំណួ​រណា​ដែល​ពិបាក​ឆ្លើយ ឬ​ឆ្លើយ​មិន​ចេញ​នោះទេ ....

​ជា​បន្ត សូម​ស្តាប់​ការលើកឡើង​ពី​លោក​មាស នី តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត