អាជ្ញាធរ​ជប៉ុន​​បញ្ជា​ឲ្យ​ប្រជាជន​ជាង​១​លាន​នាក់​​ជម្លៀស​ខ្លួន​​ព្រោះ​ភ្លៀង​​ធ្លាក់​ខ្លាំង​

04-07-2019 11:36 am 796
រូបភាពភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់និងបាក់ដីនៅជប៉ុន

​មន្ដ្រី​ផ្នែក​អាកាសធាតុ​ជប៉ុន​បានចេញ​ការព្រមាន​បន្ដទៀត​ដល់​ប្រជាជន ដែល​កំពុង​រស់នៅ​លើ​កោះ​ឃ្យូស៊ូ​ស្ថិតនៅ​កោះ​ភាគខាងត្បូង​ប្រទេស ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់​និង​ការបា​ក់ដី​។ ទីភ្នាក់ងារ​ឧត្ដុនិយម​បាន​និយាយថា ពេលនេះ​ជា​រដូវភ្លៀង​ធ្លាក់​ខ្លាំង​ដែល​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ខេត្ដ​កា​ហ្គូ​ស៊ីម៉ា​ស្ថិត​លើកោះ​ឃ្យូស៊ូ និង​ប៉ះពាល់​ដល់​តំបន់​ភាគ​កណ្ដាល ភាគ​ខាងលិច្ច​ប្រទេស​ជប៉ុន​ផងដែរ​។ ចំណែក​នៅក្នុង​ខេត្ដ​មី​យ៉ា​ហ្សា​គី​នៅជាប់​ខេត្ដ​កា​ហ្គូ​ស៊ីម៉ា ក៏មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដូចគ្នា គឺមាន​ចំនួន​ច្រើនជាង​ទ្វេដង​នៃ​ភ្លៀង​ធ្លាក់​កម្រិត​មធ្យម​ក្នុង​ខែកក្កដា​។ គិត​ត្រឹម​ពេលនេះ​អាជ្ញាធរ​បានចេញ​ការព្រមាន​ឲ្យ​ប្រជាជន​រង់​នៅក្នុង​តំបន់​រងគ្រោះ ចាក​ចេញពីផ្ទះ​ទៅ​ជ្រក​នៅ​កន្លែង​មាន​សុវត្ថិភាព​បណ្ដោះអាសន្ន​រហូតដល់​ជាង​១​លាន​នាក់​ហើយ​។ យ៉ាងណាមិញ​នៅ​មិនទាន់មាន​របាយការណ៍ បញ្ជាក់​ពី​ការខូចខាត​នៅឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត