នំ​បញ្ចុក ម្ហូបអាហារ​ខ្មែរ ត្រូវបាន​រៀបចំ​ជូន​ភ្ញៀវ​បរទេស​នៅ​អង្គការ​WTO

04-07-2019 10:26 am 312

​កម្ពុជា​ត្រូវបាន​ផ្តល់​កិត្តិយស ធ្វើ​ជា​ម្ចាស់​កម្មវិធី​សង្គម និង​វប្បធម៌ ដែល​បាន​រៀបចំ​ធ្វើ នៅ​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) កាលពី​យប់​ថ្ងៃ​០៣ ខែកក្កដា​។​

​ក្រោយ​បញ្ចប់​ការ​ថ្លែង​សុន្ទរកថា របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅក្នុង​ពិធី​នេះ ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ មន្ត្រី និង​ថ្នាក់ដឹកនាំ ជាន់ខ្ពស់​នៃ​អង្គការ WTO និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត ទទួលទាន​ម្ហូបអាហារ នំ​ចំណី​ផ្សេងៗ ដែល​រៀបចំ​ផ្ទាល់​ដោយ​កម្ពុជា​។​ ​ក្នុងចំណោម​ម្ហូបអាហារ និង​នំចំណី ដែលជា​អត្តសញ្ញាណ​របស់​ជាតិ​ខ្មែរ​នោះ នំ​បញ្ចុក​ត្រូវបាន​រៀបចំ​ជា​អាហារ​ពិសេស ដាក់​នៅ​ដើម​តុ​តែម្តង​។

​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អញ្ជើញ​ស្រស់ស្រូប​នំ​បញ្ចុក ហើយក៏​បាន​ណែនាំ​ភ្ញៀវ​បរទេស​ជាច្រើន​រូប​ផ្សេងទៀត ឲ្យ​ស្រស់​ស្រូបនំ​បញ្ចុក​ផងដែរ មុន​នឹង​ណែនាំ​ទៅ​ស្រស់​ម្ហូបអាហារ​ដទៃទៀត​។​
​ជា​ការកត់សម្គាល់​ទាំង​នំ​បញ្ចុក និង​ម្ហូបអាហារ​ខ្មែរ​ដទៃទៀត សុទ្ធតែ​ទទួលបាន​ការកោតសរសើ​រ​ថា មានឱជារស​ឈ្ងុយឆ្ងាញ់ ជាប់​ចិត្ត​ពី​សំណាក់​ភ្ញៀវ​បរទេស ក្រោយពេល​ទទួល​ទាន​៕

 ពាក្យគន្លឹះ  កម្ពុជានំបញ្ចុក

ព័ត៌មានផ្សេងទៀត